ថ្ងៃទី០២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដំណើរការស្ងប់ស្ងាត់ល្អប្រសើរ
ភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី០១ ថ្ងៃទី០២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ នៅព្រឹកថ្ងៃទី០២ នៃដំណើរការមណ្ឌលសំណេរនៃវិញ្ញាសាទី១ គឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ ពីម៉ោង ៧:៣០ ដល់ ៩:០០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម(គណិតវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០) ។ នាព្រឹកថ្ងៃទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់៕