ខ្មែរប៉ុស្ដិ៍ Close

អបអរ​សាទរ​ ​កុមារ ធុច សាលិក មាន​ឱកាស​ទៅ​​សិក្សា​​​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 44
អបអរ​សាទរ​ ​កុមារ ធុច សាលិក មាន​ឱកាស​ទៅ​​សិក្សា​​​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អបអរ​សាទរ​ ​កុមារ ធុច សាលិក មាន​ឱកាស​ទៅ​​សិក្សា​​​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

កុមារា​កម្ពុជា​ម្នាក់​ដែល​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​​សង្គម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដោយ​សារ​សមត្ថភាព​និយាយ​ភាសា​បរទេស​ជា​ច្រើន​ភាសា​នោះ ទី​បំផុត​ទទួល​បាន​ឱកាស​ចូល​រៀន​នៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មាន​បំណង​ប្រាថ្នា​ចង់​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ នៅ​រដ្ឋធានីប៉េកាំងថែមទៀតផង។

កុមារា ធុច សាលិក ដែល​មាន​វ័យ​១៤ឆ្នាំ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ដោយ​ការ​សម្ដែង​រាំ-ច្រៀង របស់​សិស្សានុសិស្ស​មក​ពី​សាលា Zhejiang Hailiang Foreign Language School ខណៈ​ដែល កុមារា​រូប​នេះ ធ្វើ​ដំណើរ​ទៅ​​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ក្នុង​ទី​ក្រុង Shanghai កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅនេះ។

ក្រុមហ៊ុន Hailiang Group ជាក្រុមហ៊ុន​ផលិត​នូវ​ផលិត​ផល​ធ្វើ​ពី​ទង់ដែង ក្នុង​ទីក្រុង Zhuji និង​ជា​ម្ចាស់​សាលារៀន​ខាង​លើ​ បាន​លើក​ឡើង​ថា ខ្លួន​នឹង​ឧបត្ថម្ភ​ដល់​ការ​សិក្សា​របស់​កុមារា សាលិក និង​ចេញ​ថ្លៃ​​ពាក់​កណ្ដាល​នៃ​ការ​ចំណាយ​ក្នុង​ការ​រស់​​នៅ​របស់​កុមារ​រូប​នេះ​ក្នុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ និង​ក្រោយ​បញ្ចប់​ការ​សិក្សា​ផង​ដែរ ប្រសិន​បើ​​សាលិក មាន​បំណង​​ចង់​បន្ត​ការ​សិក្សា​៕

ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងអប់រំ

អត្ថបទទាក់ទង