ដំណើរការកំណែលើសន្លឹកកិច្ចការបេក្ខជន នៅតែបន្តនៅតាមមណ្ឌលកំណែទាំង១០ នៅព្រឹកនេះ
សមាជិកកំណែនៅតាមមណ្ឌលកំណែទាំង១០ នាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ នៅតែបន្តធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយការយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនបានភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗចូលបន្ទប់កំណែឡើយ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។