ខ្មែរប៉ុស្ដិ៍ Close

    លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ប្រកាសនឹងជួសជុលផ្លូវ ក្រាលក្រួសក្រហមដែលបានខូចខាតស្ទើរទាំងស្រុងប្រវែង ៤គីឡូម៉ែត្រ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1192
    លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ប្រកាសនឹងជួសជុលផ្លូវ ក្រាលក្រួសក្រហមដែលបានខូចខាតស្ទើរទាំងស្រុងប្រវែង ៤គីឡូម៉ែត្រលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ប្រកាសនឹងជួសជុលផ្លូវ ក្រាលក្រួសក្រហមដែលបានខូចខាតស្ទើរទាំងស្រុងប្រវែង ៤គីឡូម៉ែត្រ

    បន្ទាប់ដំណើរចុះពិនិត្យជាក់ស្តែងនៅទីតាំងដែលកំពុងរងការខូចខាតផ្លូវដោយរថយន្តដឹកលើសទំងន់គួបផ្សំនៅរដូវភ្លៀងធ្លាក់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក អភិបាលខេត្តព្រះវិហារ បានដាក់នូវគោលការណ៍ដល់អាជ្ញាធរស្រុក ត្រូវពិនិត្យឡើងវិញនិងហាម មិនមានការដឹកជញ្ជូនដោយប្រើប្រាស់រថយន្តធន់ធ្ងន់ទៀតឡើយ។បន្ថែមពីនោះទៀត ឯកឧត្តម បានប្រកាសនឹងជួសជុលកំណាត់ផ្លូវដែលរងការខូចខាតនេះប្រវែង៤ គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្យង ស្រុកជ័យសែនផងដែរ
    សូមរំលឹកផងដែរថាផ្លូវមួយខ្សែរនេះតភ្ជាប់ពីឃុំស្អាង កាត់ឃុំចំនួន៣ទៀតរួមមាន ឃុំខ្យង ឃុំច្រាច់ និងឃុំធ្មា ស្រុកជ័យសែន ដែលជាផ្លូវដ៏មានសារសំខាន់ក្នុងការដឹកជញ្ជូនកសិផលកសិកម្ម តភ្ជាប់ពីទីរួមស្រុកជយ័សែនទៅឃុំខ្យង ឃុំច្រាច់និងឃុំធ្មា ស្រុកជ័យសែន៕

    អត្ថបទទាក់ទង