ខ្មែរប៉ុស្ដិ៍ Close

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋានចំនួន៦ខ្នង

ដោយ៖ សន បទុម ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 915
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋានចំនួន៦ខ្នង សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋានចំនួន៦ខ្នង

នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋានចំនួន៦ខ្នង កាលពីវេលាម៉ោង ៩.១៥នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

មានប្រសាសន៍នាឱកាសនោះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសំដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ ដែលនេះជាឧបទ្ទវហេតុនឹកស្មានមិនដល់ និងគ្មានអ្នកណាចង់ជួបប្រទះឡើយ សូមបងប្អូនកំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីជីវភាពក្រុមគ្រួសារ។ លោកជំទាវ ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ -មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -មី១កេស -ត្រីខ១យួរ -ឆ្នាំង១ -ចាន៥ -ស្លាបព្រា៥ -ធុងទឹក១គូ -ស័ង្គសី១០សន្លឹក -អង្ករ២៥គីឡូក្រាម និងថវិកា២០ម៉ឺនរៀល ។

ជាមួយគ្នានេះដែរព្រះចៅអធិការវត្ត ភ្នំក្រោម និងព្រះចៅអធិការវត្ត អារញ្ញសាគរ បានប្រទាននូវទេយ្យទានមួយចំនួនផងដែរសម្រាប់គ្រួសាររងគ្រោះ៕

អត្ថបទទាក់ទង