ខ្មែរប៉ុស្ដិ៍ Close

តើចង់ដឹងថាតារារូបណាខ្លះមានសមត្ថភាព និយាយបានច្រើនភាសា?

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 91

ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ភាគច្រើនពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ និងមានទឹកដមសម្លេងពីរោះ ដូច្នេះហើយទើបធ្វើឲ្យពួកគេ ទទួលបានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រពីសំណាក់មហាជន។

យ៉ាងណាមិញ តើប្រិយមិត្តធ្លាប់ជ្រាបទេ? នៅក្នុងចំណោមតារាចម្រៀង ដែលពោរពេញទៅដោយទឹកដមសម្លេងពីរោះ ក្នុងប្រទេសយើង ក៏មានតារាចម្រៀងមួយចំនួន ពួកគេអាចប្រើប្រាស់សម្លេងបានយ៉ាងល្អ រហូតអាចច្រៀងបទចម្រៀងច្រើនជាង២ ភាសាថែមទៀតផង៕

កុំឲ្យខាតពេលយូរ ចង់ដឹងតារាចម្រៀងរូបណាខ្លះ មានសមត្ថភាពខ្ពស់អាចច្រៀងបានច្រើនជាង២ភាសា តោះតាមដានខាងក្រោម៖

១. កញ្ញា បាន មុន្នីល័ក្ខ

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ក៏ដូចជាតារាចម្រៀងផ្លូវការ ប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា បាន មុន្នីល័ក្ខ នាងមិនត្រឹមតែអាចច្រៀងបទជាភាសាខ្មែរ បានយ៉ាងពីរោះនោះទេ ក៏ប៉ុន្តែនាងក៏អាចបកស្រាយបទជាភាសាថៃ បានយ៉ាងល្អផងដែរ។ ហើយថ្មីៗនេះ បទចម្រៀងថៃដែលនាង Cover កំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាជនថៃ រហូតដល់មានអ្នកចូលមើលលើបណ្តាញសង្គមយូធូបរាប់លានដងឯណោះ។

២. កញ្ញា ប៉ាច គីមមួយ

កញ្ញា ប៉ាច គីមមួយ ក៏មិនខុសពីកញ្ញា បាន មុន្នីល័ក្ខ ដែរ ព្រោះអ្នកទាំងពីរគឺជាអតីតបេក្ខភាពរួមកម្មវិធីជាមួយគ្នា ហើយក៏ត្រូវផលិតកម្មជ្រើសរើសធ្វើជាតារាចម្រៀងកុងត្រាផងដែរ។ ក៏ប៉ុន្តែសមត្ថភាពរបស់ គីមមួយ ប្លែកពីកញ្ញា បាន មុន្នីល័ក្ខ ដោយរូបនាង អាចច្រៀងបទជាភាសាអង់គ្លេសបានយ៉ាងល្អ ក្រៅពីបទចម្រៀងខ្មែរ។

៣. កញ្ញា ឈិន រតនៈ

តារាចម្រៀងសម្លេងធ្ងន់បែបរ៉ក់រូបនេះ អាចច្រៀងបានពីរភាសា ដោយក្នុងនោះនាងអាចច្រៀងបទជាភាសាជាតិ និងអង់គ្លេស បានយ៉ាងល្អ។

៤. កញ្ញា រ៉េត ស៊ូហ្សាណា

តារាចម្រៀងវ័យក្មេង រូបស្រស់កញ្ញា រ៉េត ស៊ូហ្សាណា ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយ ថានាងជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ ដោយពេលប្រឡង នាងបានយកបទជាភាសាអង់គ្លេស ប៉ុន្តែដោយសារតែឃើញពីសមត្ថភាពខ្ពស់របស់នាង អាចច្រៀងបទជាភាសាខ្មែរបានយ៉ាងល្អ ទើបនាងអាចចូលក្នុងផលិតកម្មយក្សនៅក្នុងប្រទេសកម្ពុជាបាន។ ដូច្នេះហើយ ហ្សាណា អាចច្រៀងបាន២ភាសាគឺ ខ្មែរ និងអង់គ្លេស។

៥. កញ្ញា សុភ័ក្រ កុសុម៉ា

ពិធីការិនីសម្បុរស្រអែមរូបនេះ មិនត្រឹមតែពូកែវោហាធ្វើឲ្យទស្សនិកជនសើចចុកពោះនោះទេ ក៏ប៉ុន្តែសម្លេងរបស់នាង ក៏ពីរោះមិនធម្មតានោះដែរ។ ឯចំណែកសមត្ថភាពរបស់នាងអាចច្រៀងរហូតដល់៣ភាសា គឺ ខ្មែរ ថៃ និងអង់គ្លេស។

៦. កញ្ញា មាស សុខសោភា

កំពូលតារាចម្រៀងសម្លេងផ្អែមកញ្ញា មាស សុខសោភា អាចច្រៀងបាន២ភាសាគឺ ខ្មែរ និងអង់គ្លេស។

៧. កញ្ញា ឱក សុគន្ធកញ្ញា

គ្មានអ្វីចំឡែកចិត្តចំពោះអ្នកគាំទ្រនោះទេ ដែលដឹងថាកំពូលតារាចម្រៀងរូបនេះអាចច្រៀងបានច្រើនជាង២ភាសា ព្រោះថានាងតែងតែបង្ហាញសមត្ថភាពរបស់ខ្លួននៅលើឆាកតន្ត្រីជានិច្ច។ ដូច្នេះហើយតារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ អាចច្រៀងបាន២ភាសាគឺ ខ្មែរ និងអង់គ្លេស បានយ៉ាងល្អ៕

ប្រភព៖ Khmerload