ពុទ្ធោ! ថាមេច ចាន់ សម័យធ្លាក់ខ្លួនជាអ្នកនេសាទត្រី?

ដោយ៖ លី វិទ្យា​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨​ | ផ្ទះហ្វេសប៊ុក | 0 |
ពុទ្ធោ! ថាមេច ចាន់ សម័យធ្លាក់ខ្លួនជាអ្នកនេសាទត្រី? ពុទ្ធោ! ថាមេច ចាន់ សម័យធ្លាក់ខ្លួនជាអ្នកនេសាទត្រី?

​មិន​ថា​មិត្តភក្តិ​សិល្បៈ​ក៏ដូចជា​មហាជន​បានបង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល​ក្រោយពី​បានដឹងថា​តារាចម្រៀង ចាន់ សម័យ បាន​ធ្លាក់ខ្លួន​ស្ទើរមិនគួរ​ឱ្យ​ជឿ។ យ៉ាងណាមិញ​ថ្មីៗ​នេះ​តារាចម្រៀង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏ដូចជា មាស សាលី បាន​នាំយក​ថវិកា​រួមជាមួយ​សម្ភារៈ​មួយចំនួន​យកទៅឱ្យ​លោក ចាន់ សម័យ ។ ទ​ង្វី​របស់មិត្តរួមអាជីពបានធ្វើឱ្យ​លោក ចាន់ សម័យ មាន​អារម្មណ៍​រំភើប​ជាខ្លាំង​។​

​អ្វីដែល​កត់សម្គាល់​ថ្វី​ត្បិត​នាំយក​ថវិកា​រួមជាមួយ​សម្ភារៈ​មួយចំនួន​ទៅអោយ​ដល់​លោក ចាន់ សម័យ ដល់​ផ្ទះជួល​ក៏ពិតមែន ។​តែ ស៊ិន ឧ​ត្ត​ម​ផល្លា បាន អះអាងថា​«​លោក ចាន់ សម័យ មិនបាន​ទាមទារ​ឱ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​ទេ ព្រោះ​ចរិត​គាត់​សុខចិត្ត​ដាច់ពោះ​ស្លាប់ តែ​មិន​រំខាន​បងប្អូន​ណា​ម្នាក់​ជាដាច់ខាត ។​តែ​នេះ​ជា​ទឹកចិត្ត​របស់ខ្ញុំ​ក៏ដូចជា​ទឹកចិត្ត​បងប្អូន​ទាំងអស់គ្នា​»។ ក្រៅពី ស៊ិន ឧ​ត្ត​ម​ផល្លា លោក មាស សាលី ក៏បាន ស្កាត់​ទៅ​ជួប​លោក ចាន់ សម័យ ដើម្បី​ជួយ​ជាថ​វិការ​ខ្លះៗ​ផងដែរ ។

​គួរបញ្ជាក់​លោក ចាន់ សម័យ ធ្លាប់ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​កាលពី​ឆ្នាំ ២០០០ ។​បទ​ចម្រៀង​ជាច្រើន​បទ​របស់លោក​ទ​ទួលបាន​ការគាំទ្រ​ខ្លាំង ។ ជារឿយៗ​លោក ចាន់ សម័យ តែងមាន​ឱកាស​ចេញទៅ​ច្រៀង​ជា​ញឹកញាប់​នៅ​បរទេស ។ ប៉ុន្តែ​ថ្មីៗ​មានការ​ចាប់អារម្មណ៍​ក្រោយពី​ឃើញ​តារាចម្រៀង​រូបនេះ​ធ្លាក់ខ្លួនរស់​នៅតាម​ផ្ទះជួល​និង​ស្ទូចត្រី​ជា​អាហារដែលជារឿងដែលស្មានមិនដល់ ។

​ក្រៅពី​ធ្លាក់ខ្លួន លោក ចាន់ សម័យ ក៏មាន​ជម្ងឺ របេង​ឆ្អឹង​ច្រើន​ឆ្នាំ​មកហើយ ។ ដោយសារ​សុខភាព​មិន​ល្អ​សព្វថ្ងៃ​លោក ចាន់ សម័យ បាន​ឈប់​ច្រៀង​ហើយ ។​នេះ​ជាការ​រៀបរាប់​របស់ មាស សាលី ។ សព្វថ្ងៃលោក ចាន់ សម័យ មានកូនប្រុសស្រីំចំនួន ៥ នាក់ដែលក្នុងនោះភរិយារបស់លោកពរពោះកូនភ្លោះចំនួនពីរលើក៕

បញ្ចេញមតិ