ខ្មែរប៉ុស្ដិ៍ Close

សាំសុង ប្រកាសជាផ្លូវការ ម៉ូដេម ៥G ដំបូងគេបង្អស់

ដោយ៖ ភិន សុបញ្ញារិទ្ធ
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ បច្ចេកវិទ្យា 200
សាំសុង ប្រកាសជាផ្លូវការ ម៉ូដេម ៥G ដំបូងគេបង្អស់ សាំសុង ប្រកាសជាផ្លូវការ ម៉ូដេម ៥G ដំបូងគេបង្អស់

លក្ខណពិសេសនៃបច្ចេកវិជ្ជា 5G ត្រូវបានប្រកាស កាលពីឆ្នាំមុន ដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាជាច្រើនងាកមកផ្សារភ្ជាប់ផលិតផលថ្មីៗរបស់ខ្លួនមកលើបច្ចេកវិជ្ជាថ្មីនេះ។ ដោយសារតែបច្ចេកវិជ្ជាថ្មីនេះទើបយើងត្រូវការ ម៉ូឌេម 5G ដែលអាចឱ្យអតិថិជនអាច្រើប្រាស់បច្ចេកវិជ្ជាថ្មីជាមួយនឹងឧបករណ៏ដែលពួកគាត់កំពុងប្រើសព្វថ្ងៃគ្មាន បច្ចេកវិជ្ជា5G។ ហើយក្រុមហ៊ុន សាមសុងបានបង្កើតវាឡើង គឺ Exynos Modem 5100។

 

ក្រុមហ៊ុន សាម សុង មិនមែនជាក្រុមហ៊ុនតែមួយដែលបង្កើត ម៉ូដេម5Gនេះទេ មានក្រុមហ៊ុនជាច្រើនក៏បានប្រកាសព្រមគ្នានេះដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុន សាមសុង បានសន្យាថាពួកគេនឹងប្រកាសបង្កើត ម៉ូដេម 5G នៅត្រីមាសទី២ឆ្នាំ២០១៨ ហើយ Exynos Modem 5100 នៅពេលនេះគឺជាការឆ្លើយតបទោនឹងការសន្យារបស់ពួកគេ ហើយ សាមសុង បាននិយាយថាវានេះជាម៉ូដេមប្រើChipតែមួយ តែអាចប្រើប្រាស់បានជាមួយគ្រប់គ្រឿងទទួលទាំងអស់។ ម៉ូឌេមនេះត្រូវបានគេនិយាយថាអាចផ្តល់នូវល្បឿននៃការdownlink អតិបរមារហូតដល់ 2Gbps នៅក្នុង 5G sub-6GHz និងរហូតដល់ 6Gbps នៅពេលវាប្រើ  mmWave setting។

កាលបរិច្ឆេទចេញជាផ្លូវការនៃ Exynos ម៉ូដេម 5100 មិនទាន់ត្រូវបានប្រកាសនៅឡើយទេប៉ុន្តែ Samsung បានសន្យាថានឹង​ផ្តល់ជូនអតិថិជននៅចុងឆ្នាំ 2018 ។

អត្ថបទទាក់ទង