ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយនូវការអាប់ដេតសន្តិសុខ (Security Update) ប្រចាំខែសីហាឆ្នាំ ២០១៨

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ បច្ចេកវិទ្យា 69

1. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយនូវការអាប់ដេតសន្តិសុខ ប្រចាំខែសីហា ឆ្នាំ២០១៨ ក្នុងនោះមានការអាប់ទៅលើ ៦០ ចំនុច ដោយក្នុងនោះមាន ២០ ចំនុចធ្ងន់ធ្ងរខ្លាំង (Critical) ។ ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។
ព័ត៌មានបន្ថែមទាក់ទងចំនុចខ្សោយនេះអាចមើលបានតាមរយះតំណខាងក្រោម:
https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/ecb26425-583f-e811-a96f-000d3a33c573
https://portal.msrc.microsoft.com/en-us/security-guidance

2. ប្រព័ន្ធដែលទទួលរងផលប៉ះពាល់

• Internet Explorer
• Microsoft Edge
• Microsoft Windows
• Microsoft Office and Microsoft Office Services and Web Apps
• ChakraCore
• Adobe Flash Player
• .NET Framework
• Microsoft Exchange Server
• Microsoft SQL Server
• Visual Studio

3. ដំណោះស្រាយ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងការចេញផ្សាយនូវអាប់ដេតសន្តិសុខ (Security Update) ប្រចាំខែសីហា ឆ្នាំ២០១៨ ដែលបានរៀបរាប់យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ។

ព័ត៌មានបន្ថែមសម្រាប់ជំនួយក្នុងការធ្វើបច្ចុប្បន្នភាពអាចមើលបានតាមរយះតំណខាងក្រោម:
Microsoft Update / Windows Update
http://www.update.microsoft.com/
Microsoft Update Catalog
https://www.catalog.update.microsoft.com/

4. ឯកសារយោង

https://portal.msrc.microsoft.com/en-us/security-guidance
https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/ecb26425-583f-e811-a96f-000d3a33c573
https://www.symantec.com/blogs/threat-intelligence/microsoft-patch-tuesday-august-2018

ប្រភព៖ camcert.gov.kh