ខ្មែរប៉ុស្ដិ៍ Close

៥ ចំណុច រៀន​ភាសា​អង់គ្លេស​ចេះ​លឿន ពី​លោក ស៊ា​ង សុ​បញ្ញា​ (មានវីដេអូ)

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 146
៥ ចំណុច រៀន​ភាសា​អង់គ្លេស​ចេះ​លឿន ពី​លោក ស៊ា​ង សុ​បញ្ញា​ (មានវីដេអូ) ៥ ចំណុច រៀន​ភាសា​អង់គ្លេស​ចេះ​លឿន ពី​លោក ស៊ា​ង សុ​បញ្ញា​ (មានវីដេអូ)

​ភ្នំពេញ​៖ លោក ស៊ា​ង សុ​បញ្ញា បាន​ចែករំលែក​គន្លឹះ​សំខាន់ៗ ចំនួន​៥​ចំណុច ក្នុងការ​សិក្សា​ភាសា​អង់គ្លេស ឲ្យ​ចេះ​លឿន និង​មាន​ប្រសិទ្ធភាព​។ គន្លឹះ​ទាំង​៥​នោះ រួមមាន ទី​១.​ការបង្កើត​ទម្លាប់​និយាយ​ភាសា​អង់គ្លេស ជាប្រចាំ​ថ្ងៃ​។ ទី​២. ការអាន​។ ទី​៣.​គឺ​អាន​តាម​គេ​។ ទី​៤.​ការហ្វឹកហាត់​ខួរក្បាល ក្នុងការ​បង្កើត​ពាក្យ ឬ​ឃ្លា និង​ទី​៥. អនុវត្ត​បកប្រែ​ភ្លាមៗ ឬ​បកប្រែ​ប្រដេញ​ដោយ​ខ្លួនឯង​។

​លោក បញ្ញា នឹង​ពន្យល់​លម្អិត​ពី​គន្លឹះ​នីមួយៗ នៅក្នុង​វីដេអូ​ខាងក្រោម​៖

​លោក ស៊ា​ង សុ​បញ្ញា ជា​កូនចៅ​អ្នក​កំពង់ចាម ដែល​បានចាប់ផ្ដើម​រៀន​ភាសា​អង់គ្លេស នៅពេលដែល​លោក​មក​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ ក្នុង​ឆ្នាំ​១៩៩៨​។ ក្នុង​រយៈពេល​២​ឆ្នាំ​ដំបូង លោក​បញ្ញា បញ្ជាក់ថា លោក​ប្រឹងប្រែង​រៀន​ភាសា​អង់គ្លេស​ខ្លាំងណាស់ ព្រោះ​លោក​ចង់បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​នៅពេលនោះ ហើយ​អង់គ្លេស ជា​ភាសា​អន្តរជាតិ​មួយ​ដែល​ខ្វះ​មិនបាន​ផង​នោះ​។

​តាមរយៈ​ការ​ប្រឹ​ប្រឹង លោក​បញ្ញា បាន​អភិវឌ្ឍន៍​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​បន្តបន្ទាប់​។ លោក​បាន​ក្លាយជា​គ្រូបង្រៀន​ភាសា​នេះ និង​បន្ទាប់មក​បាន​បង្រៀន ជា​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​។ ក្រោយមក​នៅ​អំឡុង​ឆ្នាំ​២០០៦ ពេលដែឡ​ក្រុមការងារ​សាលាក្ដី​ខ្មែរក្រហម​ចូលមក​កម្ពុជា លោក​ក៏​ជា​បុគ្គល​ទី​១ ដែល​បាន​ធ្វើជា​អ្នកបកប្រែ នៅ​ទីនោះ មុននឹង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​អូស្ត្រាលី ពី​ឆ្នាំ​២០០៨ ដល់​២០០៩​។

​ជាមួយ​ការវិវត្ត​ទាំងនេះ លោក បញ្ញា បាន​ចងក្រង​របៀប​រៀន​ភាសា​អង់គ្លេស ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែល​និយាយ​ភាសា​អង់គ្លេស​តែ​មិនមែន​ជនជាតិដើម ជាពិសេស​ក្នុងប្រទេស​ដែល​មិន​ប្រើប្រាស់​ភាសា​អង់គ្លេស​ប្រចាំថ្ងៃ​។ គន្លឹះ​រៀន​ភាសា​អង់គ្លេស​ឆាប់​ចេះ និង​មាន​ប្រសិទ្ធភាព​របស់លោក ស៊ា​ង សុ​បញ្ញា មាន​៥ ចំណុច​។ ទី​១.​ការបង្កើត​ទម្លាប់​និយាយ​ភាសា​អង់គ្លេស ជាប្រចាំ​ថ្ងៃ​។ ទី​២. ការអាន​។ ទី​៣.​គឺ​អាន​តាម​គេ​។ ទី​៤.​ការហ្វឹកហាត់​ខួរក្បាល ក្នុងការ​បង្កើត​ពាក្យ ឬ​ឃ្លា និង​ទី​៥. អនុវត្ត​បកប្រែ​ភ្លាមៗ ឬ​បកប្រែ​ប្រដេញ​ដោយ​ខ្លួនឯង​។

​គន្លឹះ​ទី​១ ការបង្កើត​ទម្លាប់​និយាយ​ភាសា​អង់គ្លេស​រាល់ថ្ងៃ​។ ចំណុច​ទី​១ គឺ​លោក​បានរៀបចំ​បញ្ជី​កិច្ច​ការដែល​លោក​ត្រូវធ្វើ​ក្នុង​មួយថ្ងៃៗ ហើយ​ពេលមកដល់​ផ្ទះ មុន​ចូល​គេង លោក​ពិនិត្យមើល​បញ្ជី​កិច្ចការ​ទាំងនោះ​ឡើយ​វិញ ដោយ​មើលថា​តើ​អ្វីដែល​បានធ្វើ​ហើយ អ្វីដែល​មិនទាន់​ធ្វើ ហើយ​ខ្លួន​បាន​រៀន​អ្វីខ្លះ​ពេញ​មួយថ្ងៃ​នោះ​។ លោក បញ្ញា អះអាងថា ការបង្កើត​ទម្លាប់​ប្រើ​ភាសា​អង់គ្លេស​ប្រចាំថ្ងៃ​ដូច្នេះ ធ្វើ​ឲ្យ​លោក​អាចនិយាយបាន​ដោយ​ស្រួល​។ ទន្ទឹមនឹងនោះ លោក បញ្ញា ក៏បាន​បង្កើត​ស្តាប់​ចម្រៀង​ជា​ភាសា​អង់គ្លេស ជាពិសេស​ការមើល ព័ត៌មាន​ជា​អង់គ្លេស ប្រមាណ​១៥​នាទី​មួយថ្ងៃ​ផងដែរ​។

​ចំណុច​ទី​២ គឺ​ការអាន​។ ការអាន​ពិត​មាន​ឥទ្ធិពល សម្រាប់​លោក​ស៊ា​ង សុ​បញ្ញា​។ ជាមួយគ្នានេះ គឺ​លោក​តែង​តែង​អនុវត្តន៍​ការនិយាយ សួរ និង​ឆ្លើយ​សំណួរ​តែម្នាក់ឯង ដូចជា​គ្រូ បង្រៀន​សិ​ស្សិ​ដូច្នោះ​ដែរ​។​

​ទី​៣ គឺ​អាន​តាម​គេ​។ លោក បញ្ញា បាន​បញ្ជាក់ថា លោក​ចូលចិត្ត​ស្ដាប់​កម្មវិធី VOA Special English ។ ការពិតទៅ មិន​ត្រឹមតែ​ជាការ​ស្តាប់​នោះទេ គឺ​លោក អាន និង​រៀន​បញ្ចេញ​សំឡេង តាម​អ្នករាយការណ៍​នោះ​។ ជំ​ហ៊ាន​បន្ទាប់​គឺ លោក​បញ្ញា អាន​(​បញ្ចូល​សំឡេង​ខ្លួនឯង​)​ទៅក្នុង​សេចក្តីរាយការណ៍​នោះ​។

​ទី​៤ ការហ្វឹកហាត់​បង្កើត​ពា​ក្យ ឬ​ឃ្លា​ថ្មី ប៉ុន្តែ​រក្សា​អត្ថន័យ​ដើម​ដដែល​។ បើតាម​លោក បញ្ញា ការធ្វើ​ដូច្នេះ​គឺជា​ការហ្វឹកហាត់​ខួរក្បាល​ឲ្យ​ចេះ​បង្កើត​ពាក្យថ្មី​បាន​លឿន​។

​ចំណុច​ចុងក្រោយ គឺ​ការបកប្រែ​ភ្លាម ឬ​បកប្រែ​ប្រដេញ​។ ការធ្វើ​ដូច្នេះ​ដូច​ហ្វឹកហាត់​ការបង្កើត​ប្រយោគ ឲ្យ​ត្រូវ​តាម​ក្រឹ​ត​ក្រម​វេយ្យាករណ៍​របស់​ភាសា​អង់គ្លេស​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ា​ង សុ​បញ្ញា​៕

ប្រភពពី៖ គេហទំព័រព័ត៌មាន ថ្មីៗ