ពិសេសណាស់! ឧកញ៉ាម្នាក់ប្រកាសជូនកាដូកុំព្យូទ័រ Koompi ដល់សិស្សនិទ្ទេស A ឆ្នាំ2018 នេះ
កុំព្យូទ័រ Koompi ដែលជាស្នាដៃផលិតដោយកូនខ្មែរគឺ លោក ថុល រឹទ្ធី ត្រូវបានអ្នកឧកញ៉ាចិត្តសប្បុរសម្នាក់បានចាប់អារម្មណ៍និងថែមទាំងប្រកាសទិញជូនជាកាដូលើកទឹកចិត្តដល់ប្អូនៗដែលប្រឡងបាក់ឌុបបាននិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសចំនួន ១០ នាក់នៅក្នងឆ្នាំ ២០១៨ នេះផងដែរ។
អ្នកឧកញ៉ា សុខ លីម បានប្រកាសនៅលើគណនីផ្ទាល់ខ្លួនរបស់លោកដូច្នេះថា “ត្រឹម369$ ខ្ញុំនឹងជួយទិញជាការគាំទ្រដល់ស្នាដៃកូនខ្មែរលោក ថុល រិទ្ធី សម្រាប់ជូនជាកាដូពិសេសដល់ប្អូនៗដែលនឹងប្រឡងទុតិយភូមិជាប់បាននិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសចំនួន ១០ នាក់ក្នងឆ្នាំនេះ ដូចនេះសូមលោក ថុល រិទ្ធី និងប្អូនៗដែលនឹងប្រឡងថ្នាក់ទុតិយភូមិឆ្នាំនេះ ទាក់ទងជាមួយខ្ញុំតាមរយៈ 012 203 459 // 010 783 458។”
រំឭកដែរថា កុំព្យូទ័រម៉ាកគម្ពីរ(Koompi) ត្រូវបានបើកឲ្យមហាជនធ្វើការកម្ម៉ង់ទិញហើយ ជាមួយនិងរូបរាងដ៏ទាក់ទាញ មានសមត្ថភាពខ្លាំង និងដាក់លក់ត្រឹមតែ ៥០០ គ្រឿងក្នុងតម្លៃ ៣៦៩ ដុល្លារ។ ចំពោះការកម្ម៉ង់ទិញ SmallWorld នឹងមានការបញ្ចុះតម្លៃចំនួន ៣០ដុល្លារ ដែលអាចដកយកជាទឹកប្រាក់វិញ ឬផ្ដល់ដល់កម្មវិធីសប្បុរសធម៌ នៅតាមអង្គការដែល SmallWorld បានសហការ។ ចំណូលដែលបានពីការលក់កុំព្យូទ័រ SmallWorld នឹងដកចំនួន ៣ដុល្លារសម្រាប់ផ្ដល់ដល់អង្គការណាមួយដែលសាកសមនឹងទទួលយក។ ចំពោះថ្ងៃប្រកាសបើកលក់កុំព្យូទ័រម៉ាកគម្ពីរ(Koompi) ជាផ្លូវការនៅអំឡុងខែ សីហាខាងមុខនេះ៕