ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាថ្មី ត្រូវបាន​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសតែងតាំងមន្រ្តីជាន់ខ្ពស់ការបរទេសមួយរូប ជំនួសលោក William A. Heidt

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាថ្មី ត្រូវបាន​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសតែងតាំងមន្រ្តីជាន់ខ្ពស់ការបរទេសមួយរូប ជំនួសលោក William A. Heidt ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាថ្មី ត្រូវបាន​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសតែងតាំងមន្រ្តីជាន់ខ្ពស់ការបរទេសមួយរូប ជំនួសលោក William A. Heidt

បើតាមសេចក្តីប្រកាស​របស់សេតវិមាននាពេលថ្មីៗនេះ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើស​លោក Patrick Murphy ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជំនួសលោក William A. Heidt ដែលត្រូវ​បញ្ចប់បេសកកម្មការទូត​នៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយសេតវិមានអាមេរិក នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

លោក Murphy ដែលជាបច្ចុប្បន្នជាមានតួនាទីជាឧបការីរង​​ទទួលបន្ទុក​កិច្ចការនៅអាស៊ីប៉ាស៊ីហ្វិក​និងអាស៊ីខាងកើត នៃក្រសួងការ​បរទេសអាមេរិក ​ក៏ធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ​ប្រទេសកម្ពុជាផងដែរ។ សម្រាប់កាលរិច្ឆេទដែលរូបលោក នឹងត្រូវ​ចូល​កាន់តំណែងជាផ្លូវការនោះ គឺពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយសេចក្តីប្រកាសខាងលើនេះ គ្រាន់តែជាការប្រកាសគោល​បំណង​របស់លោក ដូណាល់ ត្រាំ ប៉ុណ្ណោះ គឺត្រូវឆ្លងកាត់ការសម្រេចពីសភាអាមេរិកជាមុនសិន។

គួរជម្រាបផងដែរថា លោក Willian Heidt បានស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០១៥ ដែលមកទល់ពេលនេះគឺមានរយៈពេល ០៣ឆ្នាំ៕

អត្ថបទទាក់ទង