ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 25
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael R. Pompeo (Mike Pompeo) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរចំពោះប្រជាជនកម្ពុជានៅខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

នៅក្នុងសារអបអរសាទររបស់លោក Mike Pompeo បានសរសេររៀបរាប់ថា៖ «តាងនាមឱ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងការអបអរសាទរចំពោះប្រជាជនកម្ពុជា នាឱកាសខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា។

ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនអាមេរិក និង កម្ពុជា បានផ្តល់ប្រយោជន៍ដល់ប្រទេសរបស់យើងទាំងពីរ។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរអាមេរិកប្រមាណជាង ១៧០,០០០នាក់ បានឃើញនូវទិដ្ឋភាពដ៏ស្រស់បំព្រង និង ស្វែងយល់ពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាផ្តល់ជូន ខណៈដែលពួកយើងនៅសហរដ្ឋអាមេរិក សប្បាយរីករាយនឹងការរួមចំណែករបស់សហគមន៍ ខ្មែរអាមេរិកាំងក្នុងការធ្វើឲ្យសង្គមរបស់យើងមានភាពចម្រុះ និងសំបូរបែប។

ពួកយើងសូមចែករំលែកក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌»។

សូមជំំរាបថា ស្របពេលខួបលើកទី៦៥ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង នឹងចូលមកដល់នៅថ្ងៃទី០៩ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរំលឹកថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំ និងដឹងគុណនូវគុណូបការៈរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការធ្វើព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីប្រទេសបារាំង កាលពីឆ្នាំ១៩៥៣៕

 

អត្ថបទទាក់ទង