ខ្មែរប៉ុស្ដិ៍ Close

គួរចំណាយពេលអានបន្តិចពីជីវិតកម្មករដ៏កំសត់របស់ប្តីប្រពន្ធពីរនាក់ (វីដេអូខាងក្នុង)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ ស្នេហា 73

តើមានមនុស្សប៉ុន្មាននាក់ដែលសុខចិត្ត រស់នៅបែបនេះជាមួយជីវិតជាដៃគូ របស់ខ្លួនដោយចិត្តស្មោះស ដោយចិត្តលះបង់អោយគ្នាទៅវិញទៅមក ស៊ូលំបាកវេទនាជាមួយគ្នាទោះជាមានការ មាក់ងាយពីសំណាក់អ្នកដែលនៅជុំវិញខ្លួនក៏ដោយ។

មានការលំបាកប៉ុន្តែមានសុភមង្គលពិតជារឿងដែលកម្ររកបាន ប្រហែលមានមនុស្សជាច្រើនណាស់ដែលចង់បានជីវិតបែបហ្នឹង។

នៅក្នុងសម័យនេះទ្រព្យសម្បត្តិ របស់របប ក្រៅខ្លួនដូចជា លុយកាក់ មាសប្រាក់ …. វាជាអាទិភាពខ្ពស់បំផុតសំរាប់មនុស្សទូទៅនៅលើពិភពលោក។ សេចក្តី ស្មោះត្រង់ សេចក្តីស្រលាញ់ ប្រហែលជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន សេចក្តីស្រលាញ់គឺមានធាតុផ្សំមកពីលុយ និងកេរ្តិ៍ឈ្មោះ។ មានមនុស្សជាច្រើនភ្លេចអស់ហើយអ្វីជាសេចក្តីស្រលាញ់ដ៏ស្មោះសពិតប្រាកដ។ ការយល់អំពីសេចក្តីស្រលាញ់ដ៏ស្មោះសពិតប្រាកដវាអាចជំនះនូវរាល់អ្វីដែលជាឧបសគ្គកើតឡើងចំពោះមុខរបស់យើងបានក្នុងការរស់នៅសព្វថ្ងៃ។

បន្ទាប់ពីយើងបានមើលរូបថតពីរនាក់ប្តីប្រពន្ធ១គូនេះហើយពិតជាធ្វើអោយមហាជនទប់ទឹកភ្នែកពុំបានចំពោះភាពជឿជាក់គ្នាទៅវិញទៅមករបស់ពួកគេ។ ថ្វីត្បិតតែពួកគេក្រីក្រតែពួកគេយកជំរៅនៃការស្រលាញ់របស់ពួកគេជាធំ។

ទោះបីបើពួកគេទាំងពីនាក់ជាកម្មករក្រីក្រក៏ដោយ ពួកគេនៅតែចេះស្រលាញ់គ្នា យកចិត្តទុកដាក់គ្នាទៅវិញទៅមក មិនថាអាហារហូបចុក ទឹកផឹកនោះទេ ពួកគេតែងតែចែករំលែកគ្នា និងបំពេញអោយគ្នាទៅវិញទៅមក។ ពួកគេទាំងពីរនាក់មិនបានបង្ហាញឬក៏អួតប្រាប់នៅចំពោះមុខគេឯងឡើយ។ ពួកគេត្រឹមតែគិតវានៅចិត្តរបស់ពួកគេគឺគ្រប់គ្រាន់ណាស់នៅហើយ។ ក្នុងកិច្ចការងារជាកម្មករធ្វើការអោយគេ ពួកគេតែងតែធ្វើការជាមួយគ្នា ជួយគ្នាទៅវិញទៅ បើប្តីធ្វើការងារហើយមុន ប្តីទៅជួយបង្ហើយការងារប្រពន្ធ បើប្រពន្ធធ្វើការងារហើយ ប្រពន្ធទៅជួយបង្ហើយការងារប្តីវិញ ដើម្បីបានទៅសំរាកជុំគ្នា។

អាហារដែលពួកគេញុំាធម្មតាតែធ្វើអោយកក់ក្តៅ

ប្តីមិនខ្មាស់គេទេក្នុងការបញ្ចុកបាយប្រពន្ធគាត់នោះ

ប្តីតែងតែអោយចំនែកលើសទៅប្រពន្ធគាត់រហូត

ពួកគេទាំងពីរតែងតែប្រលែងលេងជាមួយគ្នានៅពេលម៉ោងសំរាក

ពេលដែលប្រពន្ធហត់តែងតែធ្វើសរសៃអោយប្រពន្ធជានិច្ច

នៅពេលដែលពួកគេគ្មានលុយពួកគេញុំាទៅតាមអ្វីដែលពួកគេមាន

ប្តីសុខចិត្តជួយកិច្ចការងារផ្ទះជំនួសប្រពន្ធដើម្បីអោយប្រពន្ធនាំកូនប្រលែងលេងជាមួយគ្នា

សេចក្តីស្រលាញ់មិនអាចគណនាបាននោះសំរាប់មនុស្សទូទៅ៖ សូមទស្សនាវីដេអូ

សម្រួលដោយ៖ ឆៃយ៉ា