វិចិត្រករថៃកំពុងសាងសង់រូបចម្លាក់អតីតទាហាន ដែលបានលះបង់ជីវិតជួយក្មេងទាំង១១ ពីរូងភ្នំថាំហ្លួង
វិចិត្រករជនជាតិថៃ លោក Chalermchai Kositpipat បានដឹកនាំការសាងសង់រូបចម្លាក់ អតីតទាហានថៃ Samarn Kunan ដែលបានស្លាប់នៅក្នុងអំឡុងពេលជួយសង្គ្រោះ ក្រុមបាល់ទាត់ជ្រូកព្រៃទាំង១៣នាក់ នៅក្នុងរូងភ្នំថាំហ្លួង។
(អតីតទាហានថៃ Samarn Kunan)
(រូបចម្លាក់អតីតទាហានថៃ Samarn Kunan)
រូបចម្លាក់របស់លោក Samarn មានកម្ពស់ ២,៤ម៉ែត្រ ដោយចូលរួមសាងសង់ពីវិចិត្រករថៃចំនួន ១០នាក់ ក្នុងនោះរួមមានទាំង លោក Chalermchai ដែលមានកេរ្តិ៍ឈ្មោះ និងស្នាដៃល្បីល្បាញ ដោយសារការបង្កើតវត្តរ៉ុងឃ៉ុន (Wat Rong Khun)។ រូបចម្លាក់នេះបានសាងសង់រួចរាល់ ៦០% ហើយត្រូវចំណាយពេលប្រហែល ២ខែទៀតដើម្បីបញ្ចប់។
ភរិយាលោក Samarn គឺអ្នកស្រី Waleeporn បានជួបជាមួយលោក Chalermchai កាលពីម្សិលមិញ ដើម្បីពិនិត្យមើលរូបចម្លាក់នោះ នៅកន្លែងការងារខាងក្នុងវត្តរ៉ុងឃ៉ុន មុនពេលវាត្រូវដឹកទៅកាន់រូងភ្នំថាំហ្លួង នៅពេលសាងសង់រួចរាល់។
(រូបចម្លាក់អតីតទាហានថៃ Samarn Kunan)
«ខ្ញុំបានសួរនាងថា តើរូបចម្លាក់នេះដូចប្តីរបស់នាងឬអត់? នាងក៏បានឆ្លើយថា ដូច!»។ នេះបើតាមសម្តី លោក Chalermchai។
គួរបញ្ជាក់ឲ្យដឹងថា លោក Chalermchai ក៏បានដឹកនាំក្រុមការងារសាងសង់សារមន្ទីរ ដើម្បីរំលឹកដល់ការជួយសង្គ្រោះក្មេងចេញពីរូងភ្នំថាំហ្លួង និងការស្លាប់របស់អ្នកមុជទឹករូបនេះផងដែរ៕
(សារមន្ទីរដើម្បីរំលឹកដល់ការជួយសង្គ្រោះក្មេងចេញពីរូងភ្នំថាំហ្លួង)