ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ជូនដំណឹងពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 53

គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃ ច័ន្ទ ទី​ ១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ បានចេញនូវសេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី «ដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៦ ឆ្នាំ២០១៨ និងការការពារសន្ដិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ» នៅថ្ងៃអង្គារ ទី ១៧ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង ១០ ព្រឹក នៅសាលប្រជុំក្រសួងមហាផ្ទៃ អគារ (S)។ សម្រាប់ព័ត៌មានលម្អិត សូមអាននូវសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖

អត្ថបទទាក់ទង