ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
មេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិ មេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិ

នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបានចំណាយពេលអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសួនកម្ពុជារួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាបណ្តា មេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើនិង ទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ និងបានអញ្ជើញទស្សនាការសំដែង សិល្បៈមហាជន ក្នុងន័យចូលរួមអបអរសាទរ ពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ ឆ្នាំ២០១៩ ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតជាថ្មីម្តងទៀត ពីលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងភរិយា។

ថ្លែងទៅកាន់បណ្តាមេដឹកនាំ ដែលមានវត្តមានក្នុង ពិធីបើកពិព័រណ៌សាកវប្បកម្មអន្តរជាតិ ឆ្នាំ២០១៩ បណ្តាមេដឹកនាំនៃប្រទេសចូលរួម ពិសេសលោកប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសជាដគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានឆ្លើយតបតាមការអញ្ជើញ ពីថ្នាក់ដឹកនាំចិន អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ សម្រាប់សហប្រតិបត្តិការ អន្តរជាតិ ដែលបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ពិសេសបានអញ្ជើញចូលរួមក្នុង ពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ ឆ្នាំ២០១៩ ដែលប្រទេសជាសមាជិកជាច្រើន បានចូលរួមសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នានៅថ្ងៃនេះ។

លោកប្រធានាធិបតី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅទីនេះគឺជា តំណាងឲ្យភាពស្ងប់ស្ងាត់ ហើយរុក្ខជាតិ និងដើមឈើយកមកដាំនៅ ក្នុងសួនពិព័រណ៍សាកវប្បកម្មអន្តជាតិ គឺជារុក្ខជាតិដែលត្រូវ បាននាំមកដាំ ដោយភាពសំរិទ្ធសំរាំងបំផុត ក្នុងគោលបំណងបម្រើឲ្យភាពទាក់ទាក់។ លោកប្រធានាធិបតីក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ដល់ក្រុម ការពីបណ្តាប្រទេសជាដៃគូ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេច បាននូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលយើងប្រារព្ធដាក់សម្ពោធឲ្យ ប្រើប្រាស់នៅថ្ងៃនេះ។

លោកក៏បានសំដែងនូវសុទិដ្ឋិនិយមដែរថា អ្វីដែលយើងទាំងអស់ គ្នាខិតខំសម្រេចបាននៅពេល គឺជានិម្មិតរូបដែលបង្ហាញពីភាពជោគជ័យ នៃការចូលរួមអនុវត្តគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវឲ្យកាន់តែបោះ ជំហានទៅមុខ និងមានភាពរីកចម្រើនសម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនទាំងអស់ ដែលរស់នៅលើភពផែនដីនៃពិភពលោកដ៏ធំ ហ្វឹងល្វើយយើងនេះ។

នៅក្នុងរាត្រីកាលនោះដែរ បន្ទាប់ពីការថ្លែងសុន្ទរកថា ពីសំណាក់មេដឹកនាំ នានារួចមក មេដឹកនាំទាំងអស់បានចំណាយពេលប្រមាណ ១ម៉ោង ទស្សនាការសំដែងសិល្បៈមហាជនពី តំណាងប្រទេសចិន អឺរ៉ុប និងទ្វីបអាហ្រ្វិក ដែលឆ្លុះបញ្ចាំងសិល្បៈសំបូរបែប និងភាពប្រទាក់ក្រឡាគ្នា រវាងបណ្តាប្រទេសក្នុងដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៕

អត្ថបទទាក់ទង