ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាស្តីពីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 5

នៅព្រឹកថ្ងៃទី ២៨ កញ្ញា ២០១៨ (ម៉ោងនៅញូវយ៉ក​ ស ហរដ្ឋអាមេរិក)​ នៅសណ្ឋាគារហ៊ីលថុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន GE Global Growth និងបានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះ ហត្ថលេខាស្តីពីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ ២០២០ រវាងកម្ពុជានិងមូលនិធិ GE។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។ លោក និងតំណាងក្រុមហ៊ុន GE Global Growth បានពិភា​ក្សា​គ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រ​តិបត្តិការលើការគាំពារសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់មក លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើស្តីពីការវះកាត់ប្រកបដោយសុវត្តិភាព ឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE ដែលចុះហត្ថលេខា ដោយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រុមហ៊ុន GE Global Growth ដែលនឹងបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្ថិភាព៕

អត្ថបទទាក់ទង