ខ្មែរប៉ុស្ដិ៍ Close

(update) ទស្សនៈកូនខ្មែរ៖ សន្ធឹកកក្រើកមេឃកក្រើកដី នៃកងទ័ពទេវតា ជាសញ្ញានៃជ័យជម្នះ! Video inside

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 11

ទស្សនៈកូនខ្មែរ៖ សន្ធឹកកក្រើកមេឃកក្រើកដី នៃកងទ័ពទេវតា ជាសញ្ញានៃជ័យជម្នះ!

ថ្ងៃសុក្រទី២៧ កក្កដា ត្រូវនឹងថ្ងៃសីលផង កងទ័ពទេវតា ដឹកនាំដោយមេទ័ពដ៏ខ្លាំងពូកែរបស់ជុំរុំទេវតា ឈ្មោះថាបុរសខ្លាំងរបស់កម្ពុជាដែលប្រយុទ្ធ១០០ ដងឈ្នះ១០០ដង បានធ្វើឲ្យកក្រើកមេឃ កក្រើកដី ក្នុងផ្ទៃនៃរាជធានីភ្នំពេញ ក៏ដូចជានៅលើផ្ទៃ នៃព្រះរាជាណាចក្រអច្ឆរិយៈទាំងមូល។

កងទ័ពទេវតាចេញ បង្ហាញឬទ្ធិចំថ្ងៃសីល គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា៖

អត្ថន័យទី១៖ គឺជាសញ្ញានៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះយ៉ាងពិតប្រាកដ។

អត្ថន័យទី២៖ គឺជាសញ្ញានៃជ័យជម្នះបស់ប្រជាជនកម្ពុជា ក្នុងដំណើរឈានទៅមុខនៅលើវិថី នៃសន្តិភាព និងការអភិវឌ្ឍដែលគ្មានអ្នកណាអាចរារាំងបាន។

អត្ថន័យទី៣៖ ជាសញ្ញាបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាដែនដីដែលពោរពេញដោយសុខសន្តិភាព ដែលប្រជាជនខ្មែរក៏ដូចជា ភ្ញៀវទេសចរបរទេសអាចរស់នៅនិងស្នាក់នៅដោយសុខសាន្ត។

អត្ថន័យទី៤៖ គឺជាសញ្ញាដែលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតា នៅតែជាសេចក្តីត្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសម្រាប់ប្រទេសកម្ពុជា។

អត្ថន័យទី៥៖ គឺជាសញ្ញាដែលបញ្ជាក់ថា ពីអំណឹះតទៅ ប្រទេសកម្ពុជាគឺជាដែនដីដ៏សុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរក្រោមការការពារ និងការប្រសិទ្ធិពរជ័យពីសំណាក់ ទេវតាថែរក្សា ព្រះរាជាណាចក្រដែលគ្មានអ្នកណាអាចបំផ្លាញបានឡើយ។

អត្ថន័យទី៦៖ ជាសញ្ញាបញ្ជាក់ពីបរាជ័យទាំងស្រុង និងយ៉ាងអាម៉ាស់បំផុតរបស់ក្រុមបំផ្លាញជាតិ បំផ្លាញប្រជាធិបតេយ្យ និងបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះពួកគេមិនអាចបំផ្លាញដែនដីដែលការពារដោយទេវតាបានឡើយ។

ផ្ទុយទៅវិញ ពួកគេនឹងត្រូវទេវតាបរាមុខឲ្យវិនាសអន្តរាយងើបមុខមិនរួចឡើយ ដោយសារតែទង្វើដ៏អាក្រក់ក្បត់ជាតិ ក្បត់សាសនា និងព្រះមហាក្សត្រ ដែលជាព្រលឹងរបស់ព្រះរាជាណាចក្រអច្ឆរិយៈ។

សរុបមកវិញ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺជាការបោះឆ្នោតដែលពោរពេញទៅដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព និងសុខសន្តិភាព ក្រោមក្រសែភ្នែក តាមដានពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ នេះហើយជាកម្ពុជាក្នុងសម័យតេជោ សែន ដែលប្រជាពលរដ្ឋត្រូវការចាំបាច់មិនអាចខ្វះបាន ៕

ដោយ៖ ប្រជាពលរដ្ឋម្នាក់ក្នុង រាជធានីភ្នំពេញ!

អត្ថបទទាក់ទង