ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ជាយុវជនកម្ពុជា យេីងមិនគួរយករឿងផ្ទៃក្នុងរបស់ខ្លួនទៅបកអាក្រាតអោយប្រទេសដទៃទេព្រោះវាមិនចំណេញទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 36
លិខិតមិត្តអ្នកអាន៖ ជាយុវជនកម្ពុជា យេីងមិនគួរយករឿងផ្ទៃក្នុងរបស់ខ្លួនទៅបកអាក្រាតអោយប្រទេសដទៃទេព្រោះវាមិនចំណេញទេ លិខិតមិត្តអ្នកអាន៖ ជាយុវជនកម្ពុជា យេីងមិនគួរយករឿងផ្ទៃក្នុងរបស់ខ្លួនទៅបកអាក្រាតអោយប្រទេសដទៃទេព្រោះវាមិនចំណេញទេ

នេះជាលេីកទី ៣ ដែលជប៉ុនបានអញ្ជេីញយុវជនកម្ពុជាចំនួន ១០ រូប ដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយដេីម្បីទៅធ្វេីទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនរយៈពេលជាងមួយសប្តាហ៍​។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសជប៉ុនដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ។

ជារៀងរាល់លេីក យុវជនមកពី​​​គណបក្សប្រជាជន​​​កម្ពុជា ចំនួន ៣ រូប បានចូលរួមក្នុងកម្មវិធីនេះ​ និងតំណាងអោយទាំង​ ១០រូប។ លោក​ ហេង​ ម៉េងហូ​ តំណាងយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបានចាត់ជាតំណាងយុវជនទាំង ១០ រូប ដេីម្បីថ្លែងអំណរគុណដល់វាគ្មិនគ្រប់រូប គ្រប់កម្មវិធី។ ចំណែកជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន គឺតំណាងគណបក្សប្រជាជនកម្ពុជា អង្គុយទល់មុខរដ្ឋមន្ត្រី និងថ្លែងសារនយោបាយមុនគេ។

ចំណែកយុវជន ៧ រូប ផ្សេងទៀតមក ពីគណបក្សផ្សេងៗ។ ចំណែក អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយរួចហេីយនោះ ក៏មានតំណាងយុវជនចូលរួមដែរ ប៉ុន្តែជប៉ុន បានបញ្ជាក់ច្បាស់ណាស់គឺការអញ្ជេីញពួកគាត់ ព្រោះក្នុងនាមជាយុវជន មិនមែនជប៉ុនទទួលស្គាល់គណបក្សសង្គ្រោះជាតិនោះទេ ហេីយជប៉ុនក៏មិនដែលហៅពួកគាត់ថាតំណាងគណបក្សសង្គ្រោះជាតិដែរ គឺជប៉ុនហៅថា អតីតគណបក្សសង្គ្រោះជាតិ។ ចំណុចនេះ គឺផ្ទុយទាំងស្រុងនឹងការអះអាងរបស់តំណាងយុវជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលបង្ហោះរូបថតជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងអះអាងថាជប៉ុនទទួលស្គាល់គណបក្សសង្គ្រោះជាតិ ដែលការណ៍នេះ ជាការបំភ្លៃការពិត។

ជប៉ុនបានបញ្ជាក់យ៉ាងច្បាស់ អំពីគោលបំណងនៃកម្មវិធី គឺដេីម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា បានសិក្សាស្វែង យល់អំពីលទ្ធិប្រជាធិបតេយ្យរបស់ជប៉ុន។ តាមរយៈការ ចូលរួមផ្ទាល់ខ្លួន និងតាមព័ត៌មានពីក្រុមដែលចូលរួមលេីកទី ៣ នេះ ខ្ញុំមានការសោកស្ដាយ ដែលយុវជនតំណាងអតីតគណបក្សសង្គ្រោះជាតិ បានប្រេីពេលវេលាដ៏មានសារៈសំខាន់នេះ ដេីម្បីជាឆាកនយោបាយបន្តុះបង្អាប់ពីប្រទេសខ្លួន និងលេីកតែពីចំណុចអវិជ្ជមាន ព្រមទាំងលេីកសរសេីរប្រទេសជប៉ុនថាល្អគ្រប់យ៉ាង។ សូមជម្រាបថា កម្ពុជាមានបញ្ហាប្រឈមរបស់កម្ពុជា ប៉ុន្តែជប៉ុនក៏មានបញ្ហាប្រឈមរបស់ជប៉ុនដែរ។

អ្វីដែលសំខាន់ ត្រូវគិតថាក្នុងនាមជាយុវជនកម្ពុជា តេីយេីងអាចធ្វេីអ្វីបានខ្លះដេីម្បីជាតិយេីង?​

ជាយុវជនកម្ពុជា ទោះមាននិន្នាការនយោបាយបែបណាក៏ដោយ យេីងមិនគួរយករឿងផ្ទៃក្នុងរបស់ប្រទេសខ្លួន ដេីម្បីទៅបកអាក្រាតអោយប្រទេសដទៃទេ ព្រោះវាមិនចំណេញទេ វាបែរជាធ្វេីអោយគេមេីលស្រាលយេីងទៅវិញ។ កិច្ចការអ្វីក៏ដោយ ក៏គួរតែមានក្នុងនិងក្រៅដែរ។ លេីសពីនេះ ការនិយាយអ្វីក៏ដោយ ត្រូវនិយាយការពិត មិនត្រូវនិយាយបំភ្លេីសការពិតទេ។ ម៉្យាងទៀតវាជាពេលវេលាទៅរៀនសូត្រ ដូច្នេះគួរប្រេីពេលវាលាអោយស្របនឹងគោលបំណងនៃកម្មវិធីដេីម្បីជាការឆ្លេីយតបនឹងការប្រឹងប្រែងរបស់ជប៉ុនក្នុងការរៀបចំកម្មវិធីនេះ។ សូមកុំធ្វេីអ្វី​អោយប្រាសចាកពីគោលបំណងរបស់ជប៉ុន​ និងបំផ្លាញនូវការប្រឹងប្រែងរបស់ពួកគាត់!

ជាយុវជនគួរតែរៀនសូត្រអោយមានចំណេះដឹងច្រេីន ទេីប​ការពិចារណាយេីងបានគ្រប់ជ្រុងជ្រោយ និងស៊ី​ជម្រៅ ទេីបយេីងអាចដឹងថាអ្វីដែលល្អ អ្វីដែលអាចធ្វេីបាន និងអ្វីដែលគួរធ្វេី៕