ខ្មែរប៉ុស្ដិ៍ Close

ប្រហែល ២ ខែទៀត iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួន រីឯជំនាន់ចាស់ក៏អាចនឹងបន្តធ្លាក់ថ្លៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 38
ប្រហែល ២ ខែទៀត iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួន រីឯជំនាន់ចាស់ក៏អាចនឹងបន្តធ្លាក់ថ្លៃ ប្រហែល ២ ខែទៀត iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួន រីឯជំនាន់ចាស់ក៏អាចនឹងបន្តធ្លាក់ថ្លៃ

ពីរ​ខែ​ទៀត​គឺ​ចូល​ដល់​ខែ​កញ្ញា​ ជា​ខែ​ដែល​ iPhone ជំនាន់​ថ្មី​តែង​ចាប់​កំណើត​ឡើង។ ពេល​ដែល​ iPhone ជំនាន់​ថ្មី​លេច​មុខ Apple តែង​មាន​ទម្លាប់​ទម្លាក់​តម្លៃ​ iPhone ស៊េរី​ចាស់​ដល់​ខ្ទង់​ ១០០ ដុល្លារ​ឯណោះ។

គេ​រំពឹង​ថា​​តម្លៃ iPhone ប្រចាំ​ឆ្នាំ​ ២០១៨ ​នឹង​មាន​ដូច​ខាង​ក្រោម​នេះ (តម្លៃ​នៅ​សហរដ្ឋអាមេរិក) ៖

  • iPhone 7 តម្លៃ​ចាប់​ពី​ ៤៤៩ ដុល្លារ​
  • iPhone 7 Plus តម្លៃ​ចាប់​ពី​ ៥៦៩ ដុល្លារ
  • iPhone 8 តម្លៃ​ចាប់​ពី​ ៥៩៩ ដុល្លារ​
  • iPhone 8 Plus តម្លៃ​ចាប់​ពី​ ៦៩៩ ដុល្លារ​
  • iPhone 9 តម្លៃ​ចាប់​ពី​ ៦៩៩ ដុល្លារ​
  • iPhone X (ឆ្នាំ ២០១៨) តម្លៃ​ចាប់​ពី​ ៨៩៩ ដុល្លារ​
  • iPhone X Plus (អេក្រង់​ទំហំ​ ៦,៥ អ៊ីញ) តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​

​តារាង​តម្លៃ​ខាង​លើ​មិន​បាន​រាប់​បញ្ចូល​ iPhone X ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៧ ដោយ​គេ​ជឿ​ថា Apple អាច​នឹង​​ឈប់​លក់​ iPhone X ឆ្នាំ ២០១៧​ ដើម្បី​ជំរុញ​ការ​លក់​ iPhone ស៊េរី​ថ្មី​ទាំង​ ៣ ដែល​ចេញ​ឆ្នាំ ២០១៨៕​​​​