ខ្មែរប៉ុស្ដិ៍ Close

ដោយសារការប្រែប្រួលអាកាសធាតុ ក្រសួងកសិកម្មកំពុងសម្រិតសម្រាំងពូជស្រូវស្រាលដែលមានអាយុកាលខ្លីហើយធន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ដោយសារការប្រែប្រួលអាកាសធាតុ ក្រសួងកសិកម្មកំពុងសម្រិតសម្រាំងពូជស្រូវស្រាលដែលមានអាយុកាលខ្លីហើយធន់ ដោយសារការប្រែប្រួលអាកាសធាតុ ក្រសួងកសិកម្មកំពុងសម្រិតសម្រាំងពូជស្រូវស្រាលដែលមានអាយុកាលខ្លីហើយធន់

វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងសម្រិសម្រាំងស្រាវជ្រាវពូជស្រូវ ស្រាលដែលមានអាយុការខ្លី ធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ ដើម្បីធានាបានសន្តិសុខ ស្បៀងនិងការនាំចេញ។

លោកបណ្ឌិត អ៊ុក ម៉ាការ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មបានអោយដឹងថា ក្រុមអ្នកស្រាវជ្រាវកសិកម្ម កំពុង បន្សុទ្ធពូជស្រីថ្មីៗ ប្រភេទស្រូវស្រាលគឺធ្វើយ៉ាងណាអោយមានអាយុកាលក្រោម១០០ថ្ងៃ មានគុណភាពល្អ ធន់នឹងជម្ងឺ ហើយធ្វើអោយមានក្លិនក្រអូបបន្ថែមទៀត ដើម្បីធ្វើអោយស្រូវ ប្រភេទនេះកាន់តែមានតម្លៃថ្លៃ។ លោកថា ស្រូវប្រភេទ នេះមានលក្ខណៈធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ហើយទទួលបានទិន្នផលខ្ពស់ តាមតម្រូវការទីផ្សារ។

Image may contain: 1 person, plant, grass, sky, outdoor and nature

គម្រោងការស្រាវជ្រាវប្រភេទពូជស្រូវថ្មីដែលទទួលបានទិន្នផលខ្ពស់ ធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះ រាំងស្ងួត និងគ្រោះទឹកជំនន់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ ខណៈដែលកម្ពុជាបច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលការប្រែប្រួល អាកាសធាតុពិសេសការទទួលរងគ្រោះទឹកជំនន់ លិចសំណាបសន្ទូងកសិករ ដែលអាចប៉ៈពាល់ខ្លាំងដល់សន្តិសុខស្បៀង។

កាលពីពេលថ្មីៗនេះក្រសួងកសិកម្មបានបញ្ចេញពូជស្រូវថ្មីមួយប្រភេទទៀតឈ្មោះផ្កាមាលតីទៅអោយ កសិករដាំសាកល្បងនៅក្នុងរដូវវស្សាឆ្នាំនេះ ដោយរំពឹងថានឹងទទួលបានបរិមាណផលខ្ពស់ចាប់ពីជាង៣តោនទៅដល់ ៦តោនក្នុងមួយហិចតា ទៅតាមប្រភេទដីឬមានទឹកគ្រប់គ្រាន់។

Image may contain: flower, grass, plant, sky, nature and outdoor

ពូជស្រូវ«ផ្កាមាលតី»គឺបានបង្កាត់បញ្ជូលគ្នារវាងស្រូវផ្ការំដួលនិងខា៣ ដែលជាពូជស្រូវក្រអូបប្រណិត ដែលធន់មធ្យមនឹងភាពរាំងស្ងួត ទឹកជំនន់ និងការដួលដើម ហើយពូជស្រូវថ្មីនេះមានក្លិនក្រអូបឈ្ងុយ ដូចផ្ការំដួល ហើយគ្រាប់អង្កររលោងភ្លឺ ដែលមានតម្រូវការទីផ្សារខ្ពស់។

សូមបញ្ជាក់ថា កម្ពុជាមានពូជស្រូវសំខាន់ៗដែលកសិករកំពុងដាំដុះមានរហូត ដល់ជាង៥០០ពូជខុសៗគ្នា ប៉ុន្តែពូជស្រូវផ្ការំដួលជាប្រភេទពូជដែលកសិករពេញនិយមដាំច្រើនជាងគេ នៅក្នុងរដូវវស្សានេះ ព្រោះវាមានគុណភាពល្អក្លិនក្រអូបឈ្ងុយឆ្ងាញ់គ្រាប់រលូនដែលបានជាប់ចំណាត់ថ្នាក់លេខ១ជាអង្ករល្អបំផុតនៅលើពិភពលោក ហើយតម្រូវការទីផ្សារទាំងក្នុងស្រុក និងការនាំចេញ៕

អត្ថបទទាក់ទង