ខ្មែរប៉ុស្ដិ៍ Close

    សហជីព​ជាតិកម្ពុជា​ NACC និងមជ្ឈមណ្ឌលការងារចិន CWCIE រឹតចំណងសាមគ្គីភាព និង ពង្រឹងកិច្ចសហប្រតិបត្តិការ

    ដោយ៖ ដួង និមល ​​ | ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 863
    សហជីព​ជាតិកម្ពុជា​ NACC និងមជ្ឈមណ្ឌលការងារចិន CWCIE រឹតចំណងសាមគ្គីភាព និង ពង្រឹងកិច្ចសហប្រតិបត្តិការសហជីព​ជាតិកម្ពុជា​ NACC និងមជ្ឈមណ្ឌលការងារចិន CWCIE រឹតចំណងសាមគ្គីភាព និង ពង្រឹងកិច្ចសហប្រតិបត្តិការ

    យោងតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC កាលពីព្រឹិកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ-CWCIE បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព ផ្កាស់ប្តូរបទពិសោធន៏ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសពិភាក្សាទៅលើគំរោងមួយចំនួនដែលដែលស្នើឡើងដោយភាគីសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ។

    នៅក្នុងជំនួបទ្វេរភាគីនៅទីស្នាក់ការកណ្តាលសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា នៅរសៀលថ្ងៃនេះ ភាគីចិនបានឯកភាពជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សហជីពកម្ពុជា ផ្តល់វគ្គសិក្សារយៈពេលខ្លី និង អញ្ជើញសមាជិកក្រុមប្រឹក្សាភិបាល NACC ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិននាពាក់កណ្តាលឆ្នាំក្រោយនេះ ។ គំរោងផ្សេងៗទៀតភាគីទាំង២និងពិភាក្សាលំអិតនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

    សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ ភាគីចិន នឹងមានគំរោងចូលជួបសំដែងការនិងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមប្រធានវេទិកាសម្ព័ន្ឋសង្គមសុីវិល ៕