ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកំពុងជួសជុលបន្ទាន់ កំណាត់ផ្លូវជាតិលេខ៣ និងលេខ៤១ បន្ទាប់ពីទទួលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 49
ក្រសួងកំពុងជួសជុលបន្ទាន់ កំណាត់ផ្លូវជាតិលេខ៣ និងលេខ៤១ បន្ទាប់ពីទទួលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀង ក្រសួងកំពុងជួសជុលបន្ទាន់ កំណាត់ផ្លូវជាតិលេខ៣ និងលេខ៤១ បន្ទាប់ពីទទួលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀង

កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានបើកការដ្ឋានជួសជុលជាបន្ទាន់ ធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃ២៨ កក្កដានេះ ។

កាលថ្ងៃអាទិត្យ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកអភិបាលនៃគណ:អភិបាលខេត្តកំពត ក្រុមហ៊ុន CRBC និងធនាគារពិភពលោក និងជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យ និងបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ០៣ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តជាប់ដងផ្លូវនេះ។

មន្ត្រីជំនាញ បានអះអាងថា កំណាត់ផ្លូវជាតិលេខ៤ ចំណុចខូចខាត មានប្រវែងសរុបប្រមាណ២២គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ៧៣ ដល់ចំណុចគីឡូម៉ែត្រលេខ៩៥ តម្រូវឱ្យមានការជួសជុលបន្ទាន់ បន្ទាប់ពីផ្លូវជាតិលេខ៣។ ផ្លូវជាតិលេខ៣ ទទួលរងការខូចខាតគួរឱ្យកត់សម្គាល់ ប្រមាណ១៥គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ ១៣០ ដល់ចំណុចគីឡូម៉ែត្រលេខ១៤៥។

កំណាត់ផ្លូវទាំងពីរខ្សែនេះ ត្រូវជួសជុលដោយឈូសឆាយ បង្ហាប់ និងក្រាលថ្មមិច ដែលអនុវត្តន៍ដោយក្រុម ហ៊ុនCRBC(ក្រុមហ៊ុនចិន) ដោយឡែកកំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញ ក៏ត្រូវឈូសឆាយ ក្រោមថវិការបស់ពិភពលោកផងដែរ។ផ្លូវទាំងនេះគ្រោងនឹងលើកកម្ពស់គុណភាព ទៅជាផ្លូវបេតុងកៅស៊ូAC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែកក្នុងការសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។

ក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ៣នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៏ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងគ្រោះថ្នាក់នានា និងកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវឆាប់ខូចផងដែរ ៕

អត្ថបទទាក់ទង