ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតកម្ពុជាស្នើអាជ្ញាធរ និងថៅកែរោងចក្រ កូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករកម្ពុជាបន្ថែមទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 21
ឯកអគ្គរាជទូតកម្ពុជាស្នើអាជ្ញាធរ និងថៅកែរោងចក្រ កូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករកម្ពុជាបន្ថែមទៀត ឯកអគ្គរាជទូតកម្ពុជាស្នើអាជ្ញាធរ និងថៅកែរោងចក្រ កូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករកម្ពុជាបន្ថែមទៀត

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ឡុង ឌីម៉ង់ និងក្រុមការងារទីប្រឹក្សាការងារទទួលបន្ទុកពលករ បានសហការជាមួយមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន បានចុះទស្សនៈកិច្ច និងសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ១០នាក់ នៅរោងចក្រ Changdae Metal (រោងចក្រផលិតតួម៉ាស៊ីនរបស់រថយន្ដ) នាតំបន់អានសាន។

ឯកអគ្គរាជទូត សូមថ្លែងអំណរគុណជាអនេកដល់សាលាក្រុងអានសាន និងមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ដែលតែងតែសហការបង្កលក្ខណៈងាយស្រួលដល់ស្ថានទូតកម្ពុជាក្នុងការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងអានសាន និងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ Changdae Metal និងលោក ស៊ុង ក្វាងស៊ង ដែលបានស្រលាញ់ថែទាំពលករកម្ពុជាទាំង១០នាក់ ដែលកំពុងបម្រើការងារនៅរោងចក្ររបស់លោក និងស្នើដល់លោកថៅកែសូមបន្ដជ្រើសរើសពលករកម្ពុជាបន្ថែមទៀតនៅពេលដែលពង្រីករោងចក្រ ហើយសូមលើកទឹកចិត្តឱ្យមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជាដើម្បីជ្រើសរើសអតីតពលករដែលបានចប់អាណត្តិធ្វើការដើម្បីបន្ដជំនាញវិជ្ជាជីវៈរបស់ពួកគេ៕

អត្ថបទទាក់ទង