ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណដើម្បីការពារសន្ដិសុខ នៅកំឡុងពេលបោះឆ្នោត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណដើម្បីការពារសន្ដិសុខ នៅកំឡុងពេលបោះឆ្នោត សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណដើម្បីការពារសន្ដិសុខ នៅកំឡុងពេលបោះឆ្នោត

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណបង្ការការពារសន្ដិសុខ នៅកំឡុងពេលបោះឆ្នោត​ ខណៈ​ដែល​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នឹងឈានមកដល់នាពេលខាងមុនេះ​ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ដិដោយភាពរលូន​ និងគ្មានហិង្សា​ ។

ថ្លែងក្នុងពិធីប្រគល់ទោចក្រយានយន្ត ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ​ នៅក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ច​ កងកម្លាំង​ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវខិតខំត្រៀមលក្ខណបង្ការការពារក្នុងបរិយាកាសក្នុងកំពុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦​ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​ ដើម្បីការពារ​នៅពេល​ដែលជនណាបង្ករ​បញ្ហា​ អុកឡុកឲ្យមានភាពចលាចល​ក្នុងពេលបោះឆ្នោត ។

សម្ដេច​បានបញ្ជាក់ថា​ ការត្រៀមលក្ខណបង្ការការពារក្នុងពេលបោះឆ្នោតនេះ​ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋកុំឲ្យពួកគាត់មានការភ័យខ្លា នៅពេលទៅចូលរួមបោះឆ្នោត​ ដើម្បីធានាថា ការបោះឆ្នោតប្រព្រឹត្ដិដោយភាពរលូន​ និងគ្មានអំពើហិង្សា​ ។

សូមបញ្ជាក់ថា​ រដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំង ប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕

អត្ថបទទាក់ទង