ក្រសួងក្រសួងធនធានទឹក និងឧតុនិយម សុំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅតាមតំបន់មួយចំនួន
ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០១៨។
បន្ទាប់ពីតាមដានស្ថានភាពអាកាសធាតុ ក្រសួងបានរកឃើញថា ខ្យល់មូសុងនិរតីខ្លាំង នៅតែបន្តមានឥទ្ធិពលមកលើកម្ពុជា ខណៈសម្ពាធទាបសកម្មមួយនៃប្រព័ន្ធសម្ពាធទាប បាននិងកំពុងបង្កើនឥទ្ធិពលលើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។
ការណ៍នេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានស្ថានភាពធំៗចំនួនពីរ។ ទីមួយ គឺនៅខេត្តជាប់សមុទ្រ ជាពិសេស កោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។ ទីពីរគឺ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ នៅបណ្ដារាជធានី – ខេត្តដទៃទៀត។
ក្រសួងបានអំពាវនាវឲ្យ ប្រជាពលរដ្ឋដែលជាប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសគ្រោះថ្នាក់ផ្សេងដែលអាចកើតមានជាយថាហេតុ។
ខាងក្រោមជារូបថតនៃការបង្ហោះផ្លូវការអំពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម៖៕