ខ្មែរប៉ុស្ដិ៍ Close

កំសត់ណាស់ ២នាក់ឪពុកនិងកូន លេងផង ផលិតផង!! ព្រោះតែខ្លាច…..(មានវីដេអូ)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 124

២នាក់ឪពុកនិងកូន លេងផង ផលិតផង !
លោកពូ ពេជ្រ ផ្លុង ដេកព្រួយខ្លាចបាត់ភ្លេងខ្មែរ
១៧ កក្កដា២០១៨
………………….

វង់ភ្លេងខ្មែរយើងមានភាពកំសត់កម្រណាស់នាពេលបច្ចុប្បន្ន បើយើងសង្កេតមើលនៅក្នុងប្រទេសយើងនាពេលឥលូវនេះយើងឃើញគេប្រគុំតែនៅក្នុងកម្មវិធីប្រពៃណីរបស់ខ្មែរយើងមួយចំនួនតែប៉ុណ្ណោះ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់របស់ខ្មែរយើងតាំងពីបុរាណមក។ នាពេលសម័យថ្មីនេះយើងសង្កេតឃើញមានការរីកលូតលាស់នៃតន្ត្រីសម័យកាន់តែច្រើនឡើងៗ ធ្វើអោយពិធីមួយចំនួនស្មើរតែលែងប្រើវង់ភ្លេងបុរាណខ្មែរទៅហើយ។

ក្នុងនាមយើងជាកូនខ្មែរទាំងអស់គ្នាមេត្តាជួយ គាំទ្រ ថែរក្សា និងការពារវង់ភ្លេងខ្មែរបុរាណរបស់ដូនតាយើងដែលបានបន្សលទុកអោយយើងអោយបានស្ថិតស្ថេរគង់វង្សតរៀងទៅដើម្បីអោយកូនចៅជំនាន់ក្រោយរបស់យើងបានសិក្សារស្វែងយល់ ស្គាល់វង់ភ្លេងបុរាណយើង និងបណ្តុះផ្នត់គំនិតពួកគេអោយចេះថែរក្សាដូចយើងបានថែរក្សាដែរ។ ដើម្បីជួយគាំទ្រវង់ភ្លេងបុរាណខ្មែរយើងសូមជួយ ចែករំលែកដើម្បីអោយ ក្រុមលេងវង់ភ្លេងបុរាណខ្មែរ និងអ្នកផលិតមានកម្លាំងធ្វើបន្តទៅមុខជានិច្ច។

លោកពូ ពេជ្រ ផ្លុងមានឈាមជរ័កើតនៅក្នុងតំបន់អង្គរ មានទឹកចិត្តគួចជាប់និងរបរផលិតឧបករណ៍ភ្លេងខ្មែរលក់ ហើយលោកខ្លាចបាត់ស្នាដៃ លោកក៏បង្ហាត់អោយកូនទាំង៣ចេះបន្តវេនក្នុងអាជីពនេះ ព្រោះតែលោកពូមានការព្រួយបារម្ភខ្លាចកូនខ្មែរក្រោយមិនស្គាល់ភ្លេង ឬឧបករណ៍ភ្លេងខ្មែរ !

សព្វថ្ងៃលោកពូ រស់នៅភូមិរហាល ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាប ។

សូមអញ្ជើញជួយផ្តល់ការគាំទ្រនូវស្នាដៃលោកពូ ពេជ្រ ផ្លុង
តាមរយៈ ទូរស័ព្ទ លេខ ៈ០៩៧ ៣៨៦២ ៤៤៩ សេវាទូរស័ព្ទមិនសូវមានទេព្រោះនៅជិតប្រាាសាទ តាព្រហ្ម ខេត្តសៀមរាប

Photo: Bong Dydy Fivefive

ប្រភព៖ Samut Siem Reap Angkor
សម្រួល៖ ឆៃយ៉ា