កំពូលកីឡាកររត់ប្រណាំង Usain Bolt បានប្តូរអាជីព ដោយចូលរួមជាមួយក្លឹបបាល់ទាត់នៅអូស្ត្រាលី
Usain Bolt ទីបំផុតបានសម្រេចក្ដីស្រមៃរបស់ខ្លួនដោយទៅចូលរួមក្នុងកីឡាបាល់ទាត់អាជីពបន្ទាប់ពីទៅចូលរួមជាមួយក្លឹប Central Coast Mariners នៃក្របខ័ណ្ឌកំពូល A-League របស់អូស្ត្រាលី។
អតីតកីឡាកររត់ប្រណាំងដែលទទួលរហស្សនាមថាស្ដេចល្បឿន ធ្លាប់បានទៅហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់មួយចំនួននៅអឺរ៉ុបដូចជា Dortmund ហើយការទៅលេងនៅក្លឹប Central Coast លើកនេះក្នុងការធ្វើតេស្ដដំណាក់កាលដំបូងចំនួន៦សប្ដាហ៍ ហើយបើជាប់រូបគេនឹងចុះកុងត្រាអាជីព។
អត្តពលិកវ័យ៣១ឆ្នាំជាម្ចាស់មេដាយមាសអូឡាំពិកចំនួន៨ តែបានប្រកាសចូលនិវត្តន៍ពីកីឡារត់ប្រណាំងនៅឆ្នាំ២០១៧ ដោយងាកមកចាប់អារម្មណ៍កីឡាបាល់ទាត់វិញ។ កីឡាករស្បែកខ្មៅរូបនេះគឺជាអ្នកគាំទ្រផ្កាប់មុខរបស់ក្លឹប Manchester United៕