ខ្មែរប៉ុស្ដិ៍ Close

GANZBERG Golden Boy Kun Khmer 2026 បញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ លើកតម្កើងគុនខ្មែរឈានទៅកាន់ឆាកអន្តរជាតិ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ GANZBERG 309
GANZBERG Golden Boy Kun Khmer 2026 បញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ លើកតម្កើងគុនខ្មែរឈានទៅកាន់ឆាកអន្តរជាតិ GANZBERG Golden Boy Kun Khmer 2026 បញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ លើកតម្កើងគុនខ្មែរឈានទៅកាន់ឆាកអន្តរជាតិ

មហាព្រឹត្តិការណ៍ GANZBERG Golden Boy Kun Khmer 2026 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យគុនខ្មែរ។ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែល មួយឆ្នាំមានតែម្តង កម្មវិធីនេះបានប្រមូលផ្តុំកំពូលកីឡាករគុនខ្មែរ ៦ រូប ប្រកួតតទល់ជាមួយកីឡាករជើងខ្លាំង ៦ រូប មកពីបណ្តាប្រទេសជុំវិញពិភពលោក ក្នុងការប្រកួតដ៏ស្វិតស្វាញ និងពោរពេញដោយមោទនភាពជាតិ។

ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ដោយមានអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ ខណៈអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់មានជិត ២០ ម៉ឺននាក់ ដែលបង្ហាញពីកំណើនប្រជាប្រិយភាព និងឥទ្ធិពលរបស់គុនខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។

ជាលទ្ធផល កីឡាករគុនខ្មែរចំនួន ៥ រូប បានក្លាយជាម្ចាស់ពាន GANZBERG Golden Boy Kun Khmer រួមមាន គោរមះ ចន្ចរាជ្យ, អេ អាំ រីភូថង, មឿន មេឃា, ពេជ្រ សម្បត្តិ និង ធឿន ធារ៉ា ដែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ភាពក្លាហាន និងស្មារតីអ្នកប្រយុទ្ធខ្មែរ នៅលើសង្វៀនកម្រិតអន្តរជាតិ។

លើសពីការប្រកួតដ៏ជក់ចិត្ត កម្មវិធីនេះក៏ត្រូវបានផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិ Sported TV និង Notorious TV ដែលបាននាំយករូបភាពគុនខ្មែរ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅកាន់ទស្សនិកជននៅជុំវិញពិភពលោក។

អ្វីដែលធ្វើឱ្យ GANZBERG Golden Boy Kun Khmer ក្លាយជាព្រឹត្តិការណ៍ពិសេសលើសពីការប្រកួតកីឡា គឺការបញ្ចូលនូវការសម្តែងសិល្បៈ ប្រពៃណី វប្បធម៌ អរិយធម៌ និងក្បាច់គុនខ្មែរ ដ៏អស្ចារ្យ ដែលបានបង្ហាញពីអត្តសញ្ញាណជាតិ និងសម្រស់វប្បធម៌កម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។

GANZBERG Golden Boy Kun Khmer មិនមែនគ្រាន់តែជាការប្រកួតដើម្បីស្វែងរកជើងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាជាតិដ៏មានតម្លៃ ដែលរួមចំណែកលើកតម្កើងគុនខ្មែរ ថែរក្សាកេរដំណែលដូនតា និងជំរុញឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។ នេះគឺជាមោទនភាពរបស់ប្រជាជនខ្មែរទាំងមូល និងជាជំហានដ៏សំខាន់មួយក្នុងការនាំយកគុនខ្មែរ និងវប្បធម៌ជាតិ ឈានឆ្ពោះទៅកាន់ឆាកពិភពលោក។


អត្ថបទទាក់ទង