ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទល្បីទាំង៥ លើពិភពលោក សម្រាប់ឧទ្ទិសដល់ពុទ្ធសាសនា

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 134
ប្រាសាទល្បីទាំង៥ លើពិភពលោក សម្រាប់ឧទ្ទិសដល់ពុទ្ធសាសនា ប្រាសាទល្បីទាំង៥ លើពិភពលោក សម្រាប់ឧទ្ទិសដល់ពុទ្ធសាសនា

ពុទ្ធសាសនា ​ គឺ​ជា​សាសនា​ចម្បង​​ ក្នុង​ពិភពលោក​មួយ ​ដែល​បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ភាគ​ឦសាន​​នៃ​ប្រ​ទេស​ឥណ្ឌា។ ព្រះពុទ្ធសាសនា​ គឺ​ជា​សាសនា​មួយ​ដែល​​ផ្អែក​តាម ការ​បង្រៀន​របស់​ព្រះ​គោត្តម (Siddhartha Gautama) ឬ​ហៅ​ម៉្យាង​ទៀត​ថា “​ព្រះ​ពុទ្ធ” (The Buddha) ដែល​ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ប្រទេស​នេប៉ាល់។ ​​ប្រាសាទ​ល្បី​ៗ​ទាំង៥ ដែល​គេ​ប្រើ​ប្រាស់​ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនា​ មានដូចជា ៖

១. ប្រាសាទ​បូរូប៊ូឌួ (Borobudur)

ប្រាសាទ ​បូរូប៊ូដ័រ​ស្ថិត​នៅ​លើ​កោះ​ជ្វា​ (Java)​ នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រាសាទ​នេះ​គឺ​ជា​កន្លែង​ឧទ្ទិស​ដល់​ពុទ្ធសាសនា​ដ៏​ធំ ​​និង​ល្បី​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​អស់​រយៈ​ពេល​ប្រហែល​ជា​៧៥​ឆ្នាំ ​ក្នុង​ចន្លោះ​សតវត្ស​ទី​៨និង​ទី​៩​ ដោយ​អាណាចក្រ​សៃឡេនទ្រាក់​ (​Sailendra) ​​ហើយ​ប្រើ​ថ្ម​អស់​ប្រហែល​ជា​ ២​លាន​ដុំ​ធំ​ៗ។ ប៉ុន្តែ​ប្រាសាទ​នេះ​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​ក្នុង​សតវត្ស​ទី​១៤​ដោយ​មិន​ ដឹង​ពី​មូលហេតុ​។

២. ប្រាសាទបាកាន ​(Bagan)

បាកាន ​ស្ថិត​នៅ​តាម​មាត់​ទន្លេ​អាយើវាត់ឌី ​(Ayerwaddy River)​ នៃ​ប្រទេស​មីយ៉ាន់ម៉ា។​ បាកាន ​ជា​កន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ប្រាសាទ​ និង​វត្ត​តូច​ៗ​ សម្រាប់​ឧទ្ទិស​ដល់​ពុទ្ធសាសនា​ និង​សំណង់​បែក​បាក់​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ តំបន់​នេះ ​ធ្លាប់​ជា​រាជ​ធានី​របស់​ស្ដេច​មីយ៉ាន់ម៉ា​ ៣​ឬ៤​ជំនាន់​ដែល​គេ​ជឿ​ថា​ស្ដេច​ទាំង​នោះ​ជា​អ្នក​សាង​សង់​ប្រាសាទ​តូច​ៗ​ សរុប​ទាំង​អស់ ​៤៤០០​ប្រាសាទ​។ នៅ​ក្នុង​ឆ្នាំ​១២៨៧ ​អាណាចក្រ​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រទេស​​ម៉ុងហ្គោល​ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​ដុន​ដាប​បន្តិច​ម្តងៗ​ ប៉ុន្តែ​នៅ​តែ​ជា​កន្លែង​ដែល​ឧទ្ទិស​ដល់​ពុទ្ធសាសនា​ដ៏​ល្បី។

៣. ប្រាសាទ​មាហាបូឌី​ (Mahabodhi)

មាហាបូឌី ​ មាន​ន័យ​ថា​ ការ​ចូល​និព្វាន​ក្នុង​ភាសា​ឥណ្ឌា។ មាហាបូឌី​ គឺ​ជា​កន្លែង​ឧទ្ទិស​ដល់​ពុទ្ធសាសនា​ឋិត​នៅ​ក្នុង​ខេត្ត​ប៊ុត​កាយា (Bodh Gaya)​ នៃ​ប្រទេស​ឥណ្ឌា។​ ប្រាសាទ​នេះ​មាន​ដើម​ពោធិ៍​មួយ​​ដែល​ព្រះ​ពុទ្ធ​​ទ្រង់​ត្រាស់​ដឹង​ ហើយ​ជា​កន្លែង​ដែល​មាន​មនុស្ស​គោរព​បូ​ជា​ច្រើន​ជាង​គេ​បំផុត។

៤. ប្រាសាទ​បូដាណាត​ (Boudhanath)

ប្រាសាទ ​បូដាណាត​ស្ថិត​នៅ​ជាយ​ខេត្ត ​Kathmandu ​នៃ​ប្រទេស​នេប់ា់ល់។ ​ប្រាសាទ​នេះ​ ​ជា​កន្លែង​ប្រជុំ​ជន​របស់​អ្នក​កាន់​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​នេប៉ាល់។​ ប្រាសាទ​នេះ​ល្បី​ល្បាញ​ដោយ​សារ​មាន​ចម្លាក់​ភ្នែក​ព្រះ​ពុទ្ធ​នៅ​ទិស​ទាំង​ ៤ ​របស់​ប្រាសាទ។ ប្រាសាទ​នេះ​មាន​វត្តមាន​ចាប់​ពី​សតវត្ស​ទី​១៤​មក​ម្ល៉េះ។

៥.​ប្រាសាទ​តូដៃជី (Todaiji)

ប្រាសាទ ​តូដៃជី​ស្ថិត​នៅ​ក្នុង​ខេត្ត​ណារ៉ា​(Nara)​ប្រទេស​ជប៉ុន​គឺជា​កន្លែង​ ប្រវត្តិសាស្ត្រ​ និង​ល្បី​ល្បាញ​សម្រាប់​​ឧទ្ទិស​ដល់​ពុទ្ធសាសនា។ ​ប្រាសាទ​នេះ​មាន​ភាព​​ល្បី​ល្បាញ​ខ្លាំង​ដោយ​សារ​តែ​វា​ជា​ប្រាសាទ​ធ្វើ​ ឡើង​ពី​ឈើ​ និង​​ធំ​ជាង​គេ​បំផុត។

ដកស្រង់ពី៖ Sabay

អត្ថបទទាក់ទង