ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីខែមេសា កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 20
ចាប់ពីខែមេសា កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល ចាប់ពីខែមេសា កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៨:៣០នាទី នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរនិងកាបូបក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

កិច្ចប្រជុំនោះដែរសម្រេចបានលទ្ធផលដូចខាងក្រោម៖

១- បានធ្វើបទបង្ហាញស្តីពី “ស្ថានភាពនាំចេញនិងលទ្ធផលរបាយការណ៍អង្កេតរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការកើនឡើងនៃថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈជាសកល” សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការពិភាក្សា។

២- តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈនិងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានាដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈសំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលនិងថ្លែង អំណរគុណដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេសនិងចូលរួមបន្ថែមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ។

៣- អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក (ពីរដុល្លារ ហាសិបសេនគត់) ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្តរហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

៤- តំណាងភាគីកម្មករនិយោជិតក៏សូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួមឬរថយន្តក្រុងដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរទៅធ្វើការឬរស់នៅប្រចាំថ្ងៃរបស់បងប្អូននិងក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕