ស្មាតហ្វូន Huawei nova 3 នឹងបង្ហាញខ្លួននៅថ្ងៃទី 18 ខែកក្កដានេះ
Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលឈរនៅចំណាត់ថ្នាក់កំពូលនៅលើទីផ្សារ ហើយក្រុមហ៊ុននេះក៏ចាប់ផ្តើមផ្តោតទៅលើទីផ្សារស្មាតហ្វូនដែលមានតម្លៃសមរម្យផងដែរ។ បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei P20 និងស្មាតហ្វូន Huawei P20 Lite រួចមក ពេលនេះគឺជាពេលវេលាសម្រាប់ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei nova 3 series ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ស្មាតហ្វូនទាំងពីរខាងលើនេះ ។
តាមការបញ្ជាក់នៅលើ Weibo អោយដឹងថាស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 18 ខែកក្កដានៅក្នុងទីក្រុង Shenzhen ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា dual AI cameras និងអេក្រង់ Notch Display ហើយវាក៏គ្រោងបង្ហាញខ្លួននៅប្រទេសហ្វីលីពីននៅ 10 ថ្ងៃក្រោយផងដែរ ។
ស្មាតហ្វូន Huawei nova 3 មានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 Lite ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 659 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ឬ 128GB នោះ។ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3” LCD panel ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និងកម្រិត 19:9 ratio ផងដែរ។ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 16 MP + 24 MP ថាមពលថ្ម 3,650 mAh និងបច្ចេកវិទ្យា Super Charge technology ដែលចំណាយពេលវេលាត្រឹមតែ 30 នាទីប៉ុណ្ណោះសម្រាប់ការបញ្ចូលថាមពលថ្មនោះ។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ជ្រើសរើស៕