ខ្មែរប៉ុស្ដិ៍ Close

ហួសចិត្ត! ពេលឃើញស្ថិតិការប្រកួតរវាង អង់គ្លេស និង ក្រូអាត យប់មិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1622
ហួសចិត្ត! ពេលឃើញស្ថិតិការប្រកួតរវាង អង់គ្លេស និង ក្រូអាត យប់មិញហួសចិត្ត! ពេលឃើញស្ថិតិការប្រកួតរវាង អង់គ្លេស និង ក្រូអាត យប់មិញ

ការ​ប្រឹងប្រែង​របស់​តោ​កំណាច​អង់គ្លេស​បាន​បញ្ចប់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ចាញ់​ក្រូអាត​ទាំង​ឈឺចាប់ ២-១ ហើយ​មើល​តាម​ស្ថិតិ​អង់គ្លេស​ទាត់​ចំ​គោល​ដៅ​តិចតួច​បំផុត​។

ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១​ទល់​នឹង​១ ដូច្នេះ​ត្រូវ​ថែម​១៥​នាទី​ពីរ​ដង។ Mario Mandzukic គឺ​ជា​មច្ចុរាជ​ចុងក្រោយ​បញ្ចប់​ក្ដី​សង្ឃឹម​របស់​អង់គ្លេស​ចង់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​ទាត់​ចូល​ក្នុង​ម៉ោង​បន្ថែម​នាទី​១០៩ ជួយ​ឲ្យ​ក្រូអាត​ឈ្នះ ២-១។

បញ្ចប់​ការ​ប្រកួត​នេះ​ស្ថិតិ​ចេញ​មក ក្រូអាត​គ្រប់​គ្រង​បាល់​បាន​៥៥​% ឯ​អង់គ្លេស​បាន​៤៥​%។ ចំពោះ​ការ​ស៊ុត​វិញ​ក្រុម​របស់ Modric នៅ​តែ​ធ្វើ​បាន​ល្អ​​ដោយ​មាន​ឱកាស​ទាត់​​២២​ជើង ​ចំ​ទី​៧​ជើង ខណៈ អង់គ្លេស​​ទាត់​បាន​១១​ជើង​ ចំ​ទី​តែ​២​ជើង​ប៉ុណ្ណោះ។

Harry Kane ដែល​ជា​អ្នក​ទាត់​បញ្ចូល​ច្រើន​ជើង​គេ​មាន​៦​គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ ទាត់​ចំ​ទី​តែ​១​ជើង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​នេះ។ ចប់​ការ​ប្រកួត​កីឡាករ​របស់ Spurs រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា គេ​ពិត​ឈឺ​ចិត្ត​ៗ​ខ្លាំង​ណាស់ ដែល​បរាជ័យ​នៅ​វគ្គ​នេះ៕ ​​​​