ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិបង្ហាញវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 237
ក្រសួងការពារជាតិបង្ហាញវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិបង្ហាញវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជា-ថៃ បានសម្រេចការងារដូចតទៅ៖ សម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ ដែលផែនការសកម្មភាពនេះនឹងត្រូវយកទៅអនុវត្តក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ដើម្បីឱ្យកិច្ចការនេះដំណើរការទៅបានដោយប្រសិទ្ធិភាព តម្លាភាព និងការជឿទុកចិត្តគ្នាបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឱ្យដឹងបន្ថែមថា ភាគីទាំងពីរ បានធ្វើការពិនិត្យនិងផ្លាស់ប្ដូរកែសម្រួលលើសេចក្តីព្រាងលក្ខខណ្ឌប្រតិបត្តិ(TOR) សម្រាប់អ្នកសង្កេតការណ៍អាស៊ាន (AOT)ជាបន្តបន្ទាប់ ទាំងនៅក្នុងកិច្ចប្រជុំពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងចុងក្រោយបំផុតភាគីកម្ពុជាបានផ្ញើសេចក្តីព្រាងកែសម្រួលទៅភាគីថៃនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ បច្ចុប្បន្នភាគីកម្ពុជា កំពុងរង់ចាំការឆ្លើយតបឯកភាពពីភាគីថៃ។ ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយរួមបញ្ចូលការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភាគីកម្ពុជា និងភាគីថៃ បានជួបប្រជុំលើកទី ១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១០២៥ នៅខេត្តស្រះកែវប្រទេសថៃ ពាក់ព័ន្ធនឹងការបង្កើតក្រុមការងាររវាងក្រសួងមហាផ្ទៃ និងអគ្គស្នងការនៃនគរបាលជាតិនៃប្រទេសចូលរួមក្នុងកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ ហើយភាគីកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីភាគីថៃ។

ទន្ទឹមនោះផងដែរ ចំពោះករណីស្ថានភាពនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកទូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១របស់ GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន(JBC)ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពបញ្ជូននេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចំរុះព្រំដែន (JBC) និង បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។ ថ្មីៗនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី៕

អត្ថបទទាក់ទង