ស្រីស្អាត មាន សូនីតា និង ប្រុសសង្ហា ណាខុន បង្ហាញនៅក្នុងរឿង «ផ្កាថ្ម»
ទោះបីជាបានប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំហើយ ហើយក៏ធ្លាប់សម្តែងក្នុងខ្សែភាពយន្តរួមគ្នាដែរតែអ្នកទាំងពីរមិនដែលបានដើរជាតួឯកគូជាមួយគ្នាម្តងណាឡើយ។
កញ្ញា មាន សូនីតា បាននិយាយក្នុងកម្មវិធី Live Facebook ពិសេសរបស់រឿងភាគ «ផ្កាថ្ម» ថាកញ្ញាពិតជាពេញចិត្តចំពោះសាច់រឿងមួយនេះ ព្រោះរឿងនេះមានមានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើនដោយកញ្ញាជឿជាក់ថាទស្សនិកជននឹងពេញចិត្តនូវរឿងភាគមួយនេះ។
ឯលោក ណាខុន ក៏បានបញ្ជាក់ថានេះគឺជាលើកទី ១ ហើយសម្រាប់លោកក្នុងការដើរជាតួឯកជាមួយកញ្ញា មាន សូនីតា ក៏ដូចជាសម្រាប់ទូរទស្សន៍ហង្សមាស ដែលលោករំពឹងថាខ្សែភាគយន្តល្អរួមជាមួយទូរទស្សន៍ដ៏ល្បីប្រាកដជាជោគជ័យសម្រាប់រឿងភាគមួយនេះ។
អ្នកទាំងពីរបានបន្ថែមផងដែរថា នឹងមានឈុតឆាកគ្រប់រសជាតិដែលនឹងត្រូវបង្ហាញជូនទស្សនិកជនទាំងអស់គ្នាក្នុងរឿងភាគ «ផ្កាថ្ម» នេះ ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនា និង គាំទ្រទាំងអស់គ្នាដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕
សូមទស្សនាវីដេអូសង្ខេបនៃបទសម្ភាសន៍នេះ៖