ទាំងនេះគឺជាហេតុផលដែលធ្វើឲ្យមនុស្សស្រី ស្រលាញ់ និងចង់បានកូនស្រីខ្លាំងបំផុត
ក្រោយមានគ្រួសារមនុស្សស្រីជាច្រើន តែងតែប្រាថ្នាចង់បានកូន ដើម្បីបន្ថែមភាពផ្អែមល្ហែម និងធ្វើឲ្យជីវិតគូកាន់តែផ្អែមល្ហែម។ ប៉ុន្តែស្ត្រីចង់មានកូនដែលជាភេទដូចគ្នា ព្រោះសម្អាងលើហេតុផល ៧ យ៉ាងនេះ៖
១.ភាពស្រស់ស្អាតរបស់កូនស្រីប្រៀបដូចជាដង្ហើម៖ មនុស្សស្រីជាម្ដាយ តែងតែចង់ឲ្យកូនស្រស់ស្អាត ដូចនេះហើយគាត់តែងតែរៀបចំ និងតុបតែងខ្លួនឲ្យកូនដូចជាទិញសម្លៀកបំពាក់ណាស្អាតៗ របស់របរលេងថ្មី ជាដើម។
២.កូនស្រីគឺជាមិត្តភ័ក្ដិដ៏ល្អបំផុតជាមួយម្ដាយ៖ នៅពេលដែលមានកូនស្រី ម្ដាយចាត់ទុកនាងជាមនុស្សយល់ចិត្តបំផុត ទាំងពេលមានទុក្ខលំបាក និងពេលសប្បាយរីករាយ គឺកូនអាចយល់ពីចិត្តម្ដាយ។
៣.កូនស្រីអាចថែរក្សាម្ដាយបាននាពេលចាស់៖ នាងនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវមើលថែម្ដាយវិញនាពេលគាត់មានវ័យកាន់តែច្រើន។ ស្ត្រីជាម្ដាយជាច្រើនពឹងផ្អែកលើកូនស្រី ព្រោះនាងយល់ចិត្ត ហើយដឹងពីរឿងស្ត្រីដូចគ្នា។
៤.កូនស្រីមានមុខដូចម្ដាយ៖ កូនស្រីភាគច្រើនមានមុខមាត់ដូចម្ដាយ ហើយបើទោះជាមិនដូចក៏ពេលតុបតែងទៅស្រដៀងគ្នា ប្រៀបបាននឹងបងប្អូនដែរ។
៥.ម្ដាយ និងកូនស្រីមានចំណងដែលមិនអាចបំបែកបាន៖ អ្នកទាំងពីរមានភាពជិតស្និទ្ធនឹងគ្នាណាស់ ហើយអារម្មណ៍ក៏ដូចគ្នាថែមទៀតផង ដូចនេះពេលមានបញ្ហាអ្វីមួយ ចិត្តគំនិតម្ដាយកូនមានភាពតែមួយ។
៦.កូនស្រីគឺជាមោទនភាពរបស់ម្ដាយ៖ នៅពេលដែលនាងសម្រេចបានអ្វីមួយ ធ្វើឲ្យបេះដូងម្ដាយពោរពេញដោយភាពរីករាយ និងក្ដីសោមនស្សចំពោះស្នាដៃកូន។
៧.នាងជាមនុស្សដែលមិនបោះបង់ម្ដាយចោល៖ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ កូនស្រីគឺមិនបោះបង់ម្ដាយចោលឡើយ ហើយនាងគឺជាមនុស្សដែលនៅក្បែរខ្លួនអ្នកមានគុណបំផុត៕