ខ្មែរប៉ុស្ដិ៍ Close

គួរយល់ដឹង! តើមនុស្សប្រភេទណាខ្លះ ឈរនៅលំដាប់ទី៣ ដែលធ្វើអោយមនុស្សស្លាប់ច្រើនជាងគេ លើពិភពលោក

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 2

ភ្នំពេញ ៖ វេជ្ជបណ្ឌិតឯកទេស ប្រាប់ឲ្យដឹងថា ៩០ភាគរយ នៃអ្នកជក់បារី ត្រូវបានគេរកឃើញថា មានជំងឺត្បៀតទងសួតរុំាំរ៉ៃ ខណៈជំងឺមួយនេះ ឈរនៅលំដាប់ទី៣ ដែលបានសម្លាប់មនុស្ស ច្រើនជាងគេបំផុត នៅលើពិភពលោក ។ ជំងឺត្បៀតទងសួតរុំាំរ៉ៃ គឺជាជំងឺរលាកផ្លូវដង្ហើមយូរអង្វែង ដែលធ្វើឲ្យអ្នកជំងឺ មានកំហាករុំាំរ៉ៃជាប្រចាំ។ ជំងឺនេះ ត្រូវបានគេបែកចែក ចេញជា៤ដំណាក់កាល គឺដំណាក់កាលទី១ ទី២ ទី៣ និងដំណាក់កាលទី៤ តាមរយៈការវាស់ផ្លូវដង្ហើម។

បើតាមការបញ្ជាក់ពី អ្នកស្រី កាវ សួនធុក វេជ្ជបណ្ឌិតឯកទេសជំងឺត្បៀតទងសួត មកពីមន្ទីរពេទ្យជោរ៉ៃទីក្រុងហូជីមិញ បានប្រាប់ឲ្យដឹងថា ជំងឺត្បៀតទងសួតរុំាំរ៉ៃ ភាគច្រើនកើតឡើង លើអ្នកជំងឺដែលមាន អាយុចាប់ពី៤០ឆ្នាំឡើង ហើយមានប្រវត្តិជក់បារី ដោយក្នុងនោះ ៩០ភាគរយ នៃអ្នកដែលជក់បារី គឺត្រូវបានគេរកឃើញថា មានជំងឺមួយប្រភេទនេះ។ វេជ្ជបណ្ឌិតឯកទេសរូបនេះ បានបន្ថែមថា ប្រសិនបើអ្នកជំងឺ បានដឹងនៅក្នុងដំណាកកាលដំបូង គឺអាចព្យាបាលជាដាច់ ប៉ុន្តែប្រសិនបើឈានចូល ដល់ដំណាក់កាលទី៣ និងទី៤ គឺជាដំណាក់កាលរុំាំរ៉ៃ ដែលវេជ្ជបណ្ឌិត បានអាចព្យាបាលជាដាច់បាននោះទេ។

អ្នកស្រីវេជ្ជបណ្ឌិត បានផ្តល់ដំបូន្មានថា ដើម្បីជៀសវាង ការកើតមានជំងឺត្បៀតទងសួត, អ្នកដែលជក់បារី ត្រូវបញ្ឈប់នូវទំលាប់នេះ ហើយក្រៅពីនោះ ត្រូវរស់នៅក្នុងបរិស្ថាន ដែលគ្មានធូលី ឬផ្សែងហ៊ុយ។ ព្រមជាមួយគ្នានោះ អ្នកដែលមានអាយុលើសពី៤០ឆ្នាំ ហើយមានប្រវត្តិជក់បារី ដែលតែងតែមានរោគសញ្ញា ដើរ និងធ្វើការងារអ្វីបន្តិចបន្តួច ឆាប់ហត់ ត្រូវទៅពិនិត្យផ្នែកផ្លូវដង្ហើម ដើម្បីរកជំងឺនេះបានលឿន និងអាចព្យាបាលជាដាច់បាន។ សូមជម្រាបថា ជំងឺត្បៀតទងសួតរុំារ៉ៃ បានឈរនៅលំដាប់លេខរៀងទី៣ ដែលសម្លាប់មនុស្សច្រើនជាងគេ នៅលើពិភពលោក បន្ទាប់ពីជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដោយឡែក នៅក្នុងតំបន់អាស៊ី ប្រទេសចិន និងវៀតណាម ជាប្រទេសដែលមាន អ្នកជំងឺត្បៀតទងសួតច្រើនជាងគេបំផុត៕

ប្រភព៖ MYTV