ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនអនុញ្ញាតឲ្យបរទេសដាក់មូលដ្ឋានទ័ពលើទឹកដីកម្ពុជាឡើយ

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 201
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនអនុញ្ញាតឲ្យបរទេសដាក់មូលដ្ឋានទ័ពលើទឹកដីកម្ពុជាឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនអនុញ្ញាតឲ្យបរទេសដាក់មូលដ្ឋានទ័ពលើទឹកដីកម្ពុជាឡើយ

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាឱឡារឹកថា  រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថា អតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យោងតាមមាត្រា ៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺកម្ពុជាមិនអនុញ្ញាតឲ្យបរទេសដាក់មូលដ្ឋានកងទ័ពលើទឹកដីកម្ពុជា និងមិនអនុញ្ញាតឲ្យកម្ពុជាដាក់មូលដ្ឋានកងទ័ពលើទឹកដីប្រទេសណាមួយឡើយ។ សម្តេចបញ្ជាក់ថា កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន គឺសម្រាប់ពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ។ សម្តេចថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ៕

អត្ថបទទាក់ទង