ហេតុអ្វីយើងតែងតែនិយាយពាក្យ «អរគុណសន្តិភាព» និង «អរគុណនយោបាយឈ្នះឈ្នះ» គ្រប់ពេល?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ព្រោះតែសន្តិភាព និងនយោបាយឈ្នះឈ្នះ ទើបយើងមានលទ្ធភាព និងសមត្ថភាពអាចកសាងនូវភូមិឃុំមួយដែលធ្លាប់តែជាអតីតសមរភូមិ ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ ពោលគឺប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះនឹងនៅតែជាកន្លែងកប់ចោលដដែល ។
នៅក្នុងពិធីសម្ពោធអគារសិក្សា និង សមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សមិទ្ធផលរីកចម្រើនដូចសព្វថ្ងៃនេះគឺដោយសារកត្តា២ គឺកត្តាសន្តិភាព និងនយោបាយឈ្នះឈ្នះ៕




