ដំណឹងល្អ! ទីស្ដីការគណៈរដ្ឋមន្ត្រីជ្រើសរើសមន្ត្រីក្របខណ្ឌជាច្រើនរូប
នៅក្នុងឆ្នាំ២០១៨នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ (ក) ចំនួន១៦នាក់ទៅលើជំនាញផ្សេងៗដូចជា៖ លើផ្នែកនីតិសាស្ត្រ រដ្ឋបាល ១១នាក់ និងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ ៥នាក់។ ដូច្នេះសម្រាប់បេក្ខជនទាំង២ភេទជានិស្សិត មន្ត្រីរាជការ អាចមកមើលលក្ខខណ្ឌដូចខាងក្រោមនេះ៖
១. លក្ខណៈវិនិច្ឆ័យ
- ត្រូវមានសញ្ជាតិខ្មែរ
- ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងស្របទៅតាមផ្នែកជ្រើសរើស
- ត្រូវមានអាយុត្រឹម៣៥ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ(ខែសីហា ១៩៨៣)
- ត្រូវមានអាយុ៤០ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្របិរញ្ញាបត្រជាន់ខ្ពស់(ខែសីហា ១៩៧៨)
- ចំពោះមន្ត្រីរាជការ និងបេក្ខជន ដែលមានសញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុ
- ចំពោះមន្ត្រីរាជការត្រូវមានការយល់ព្រមឲ្យផ្ទេរក្របខណ្ឌពីប្រធានស្ថាប័ន
២. វិញ្ញាសាប្រឡង
- វិញ្ញាសាចំណេះទូទៅ (រយៈពេល២ម៉ោង)
- វិញ្ញាសាភាសាអង់គ្លេស (រយៈពេល១ម៉ោង និង៣០នាទី)
- វិញ្ញាសាជំនាញ (រយៈពេល២ម៉ោង)
៣. ទីកន្លែងលក់ និងទទួលពាក្យចុះឈ្មោះប្រឡង
បេក្ខជនត្រូវបំពេញសំណុំលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ត្រី (អគារថ្មីជាន់ទី៤ បន្ទប់លេខ៤០៥ តាមបណ្ដោយផ្លូវកម្ពុជាក្រោម) រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ១០ សីហា ២០១៨ ដល់ម៉ោង១៧៖០០នាទី។
៤. កាលបរិច្ឆេទនិងមណ្ឌលប្រឡង
ចំពោះកាលបរិច្ឆេទ និងមណ្ឌលប្រឡងនឹងជូនដំណឹងពេលក្រោយ៕
សូមមើលសេចក្ដីលម្អិតខាងក្រោមនេះ៖