ខ្មែរប៉ុស្ដិ៍ Close

អ្នកពូកែភាសា ងាយនឹងរកការងារទាំង ៦ នេះប្រាក់ខែច្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
អ្នកពូកែភាសា ងាយនឹងរកការងារទាំង ៦ នេះប្រាក់ខែច្រើន អ្នកពូកែភាសា ងាយនឹងរកការងារទាំង ៦ នេះប្រាក់ខែច្រើន

ភាសានាពេលបច្ចុប្បន្ននេះមិនមែនគ្រាន់តែជាឧបករណ៍បំពេញបន្ថែមសម្រាប់ការប្រាស្រ័យទាក់ទងទេវាបានក្លាយជាអាវុធដ៏មានឥទ្ធិពលមួយដើម្បីបើកឱកាសការងារដែលគួរឱ្យចាប់អារម្មណ៍។ សម្រាប់​អ្នក​ដែល​ពូកែ​ភាសា ការងារ​ទាំង ៦​នេះ​ សក្តិសម​បំផុត​៖

១. អ្នក​បម្រើ​លើ​យន្តហោះ

បើ​សិន​ជា​អ្នក​ចូលចិត្ត​ការ​ដើរហើរ​ ហើយ​ថែមទាំង​ពូកែ​ភាសា​ទៀត​នោះ​ការងារ​នេះ​គឺសក្តិសម​បំផុត​សម្រាប់​អ្នក។ ក្រុមហ៊ុន​អាកាសចរណ៍​ល្អៗ ជាច្រើន​កំពុងស្វែង​រក​អ្នក​ធ្វើការ​លើ​យន្តហោះដែលអាច​និយាយ​ភាសា​បរទេស។

២. គ្រូ​បង្រៀន​ភាសា​បរទេស

នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាការងារ​«ទាន់សម័យ»របស់យុវវ័យជាច្រើន​ដោយសារតែតម្រូវការរៀនភាសា​របស់​មនុស្ស​ក៏​កាន់​តែ​ច្រើន​ឡើង​ៗ។ វា​មិន​ត្រឹម​តែ​ឲ្យ​អ្នក​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន​ទេ ថែមទាំង​ជួយ​ពង្រីក​ចំណេះដឹង​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ផង។

៣. អ្នកបកប្រែ​ក្នុង​ការ​សរសេរ ( Translator)

ភារកិច្ចរបស់អ្នកគឺការបកប្រែភាសាបរទេសគ្រប់ប្រភេទជាលាយលក្ខណ៍អក្សរ។ ការងារនេះតម្រូវឲ្យ​អ្នកមានចំណេះដឹង​ហ្មត់ចត់​ទៅ​លើ​ពាក្យសព្ទ និងវេយ្យាករណ៍ នៃប្រភេទភាសាបរទេសទាំងពីរ​ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ការ​បក​ប្រែ​នោះ​នឹង​ឆ្គង​ស្ដាប់​ទៅ​មិន​រលូន​ឡើយ។ បន្ថែមពីលើ​នេះ​ការជ្រើសរើសក្រុមហ៊ុនបកប្រែ​អ្នកក៏អាចធ្វើការនៅក្នុងផ្នែកអាជីវកម្ម​មជ្ឈមណ្ឌល​ព័ត៌មានដើម្បីជួយបកប្រែអត្ថបទព័ត៌មានស្ថានីយវិទ្យុ​ឬនៅក្នុងក្រុមប្រឹក្សាបោះពុម្ពផ្សាយសៀវភៅ​ដែរ។ លើសពីនេះទៀតបច្ចេកវិទ្យាអនឡាញបានបើកឱកាសថ្មីៗ​សម្រាប់អ្នកដើម្បី​ធ្វើការបកប្រែឯករាជ្យ។ ការងារនេះនឹងក្លាយ​ជាការងារ “ទាក់ទាញ” សម្រាប់​អ្នក​ដែល​ពូកែ​ខាង​ភាសា។

៤​. អ្នក​បកប្រែ​ក្នុង​ការ​និយាយ (Interpreter)

វា​ខុស​ពី​អ្នក​បកប្រែ​បែប​សរសេរ​ ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​បកប្រែ​ក្នុង​ការ​និយាយ​មួយ ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ភាព​ឈ្លាសវៃ រហ័ស​រហួន​ក្នុង​ការ​បកប្រែ​ពី​ភាសាមួយ​ទៅ​ភាសាមួយ​ភ្លាមៗ​ដើម្បី​ឲ្យ​គេ​ងាយស្រួល​យល់។ វា​មាន​ការ​លំបាក​បន្តិច តែ​ការងារនេះនឹងជួយអ្នកកសាងទំនាក់ទំនងកាន់តែទូលំទូលាយជាមួយអ្នកល្បីល្បាញនិងទទួលបានឱកាសការងារកាន់តែច្រើនក្នុងពេលអនាគត។

៥. នាំចូល និងនាំចេញ

ការដែលធ្វើការនៅក្រុមហ៊ុនដឹកជញ្ចូនមិនមែនជាបញ្ហាសាមញ្ញទេក្រៅពីជំនាញនៃការទំនាក់ទំនងចំណេះដឹងខាងពាណិជ្ជកម្មបរទេសអ្នកត្រូវមានសមត្ថភាពភាសាអង់គ្លេសល្អក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ។ ដោយសារក្រុមហ៊ុន​បែព​នេះ​ភាគច្រើនគឺជាក្រុមហ៊ុនបរទេស​ដូច្នេះ​ហើយ​ទើប​ពួក​គេ​ត្រូវការការប្រើភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងនៅក្នុងការងារប្រចាំថ្ងៃ។

៦. ពិធីករ ឬអ្នកឆ្លើយឆ្លងយកព័ត៌មាន

អ្នកដែលធ្វើការនៅមជ្ឈមណ្ឌលទូរទស្សន៍ ស្ថានីយ៍វិទ្យុ ភាសាបរទេសគឺជាតម្រូវការមូលដ្ឋានមួយចាំបាច់​ណាស់។ ដោយសារតែប្រភេទនៃការងារ​នេះ​ត្រូវតែបន្ត ដូច្នេះអ្នកត្រូវតែមានភាពល្អជាមួយ​ភាសាបរទេសដើម្បីក្លាយខ្លួន​ឲ្យ​សកម្ម និងឯករាជ្យក្នុងការដោះស្រាយជាមួយស្ថានភាពនៅកន្លែងកើតហេតុ ឬអំឡុងពេលប្រតិបត្តិការ។ ពិធីករ អ្នកសរសេរ ឬអ្នកសារព័ត៌មាន​ត្រូវ​មានលក្ខណៈល្អក្នុងភាសាភាសាបរទេស (ជាទូទៅជាភាសាអង់គ្លេស) ហើយក៏​ត្រូវមានលក្ខណៈល្អក្នុងការនិយាយ និងស្តាប់​ផង​ដែរ៕

អត្ថបទទាក់ទង