ខ្មែរប៉ុស្ដិ៍ Close

លោក ឃន ជឺ ស្ថាបនិកបង្កើតគ្រុបតេឡេក្រាមTelegram ជាង២មុឺននាក់ក្នុងគោលបំណងផ្ដល់ព័ត៍មានឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោក ឃន ជឺ ស្ថាបនិកបង្កើតគ្រុបតេឡេក្រាមTelegram ជាង២មុឺននាក់ក្នុងគោលបំណងផ្ដល់ព័ត៍មានឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស លោក ឃន ជឺ ស្ថាបនិកបង្កើតគ្រុបតេឡេក្រាមTelegram ជាង២មុឺននាក់ក្នុងគោលបំណងផ្ដល់ព័ត៍មានឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះលោក ឃន ជឺ ស្ថាបនិកជាអ្នកបង្កើតគ្រុបតេឡេក្រាម ( Group Telegram) មានឈ្មោះថា (ចែករំលែកឱកាសការងារថ្មីៗ) បានអោយដឹងថា លោកបានបង្កើតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មកម្លេះគឺមានរយៈពេលតែ១០ខែប៉ុណ្ណោះ មកដល់នាពេលបច្ចុប្បន្ននេះមានសមាជិកជាង២០០០០នាក់(២មុឺននាក់) មានឱកាសការងារដែលបានទទួលហើយ បាននិងកំពុងទទួលព័ត៍មានអំពីឱកាសការងារថ្មីៗ ដ៍សំបូរបែបនៅក្នុងគ្រុបតេឡេក្រាម Telegram លោកបានមានប្រសាសន៍ថាគោលបំណងដែលបង្កើតគ្រុបនេះគឺ កើតឡើងដោយសារ មើលឃើញពីសម័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជាមានសក្កានុពល និងឱកាសការងារ ដ៍ច្រើនលើសលប់ នៅក្នុងប្រទេសផងនោះ ម្យ៉ាងដើម្បីកាត់បន្ថយការរកការងារធ្វើនៅក្រៅប្រទេស និងធ្វើចំណាកស្រុកដោយប្រថុយប្រថានផង។

លោកបានជម្រាបពីផលលំបាកមួយចំនួនថាមិនមែនសាញ្ញម និងងាយស្រួលនោះទេដែលទម្រាំនិងបង្កើតគ្រប់គ្រងនេះឲ្យដំណើរការដោយរលូន រវាងម្ចាស់អាជីវកម្ម និង សិស្ស និស្សិត យុវជន កម្មករដែលស្វែងរកការងារធ្វើប្រកបដោយឆន្ទៈពិតប្រាកដ និងមានឱកាសជ្រើសរើសការងារបានតាមការពេញ និងចំណង់ចំណូលចិត្តតាមជំនាញរៀងៗខ្លួន នៅក្នុងគ្រុបនេះមានសមាសភាពចំរុះទាំងសិស្ស និស្សិត មន្ត្រីរាជការ យុវជន កម្មករ ព្រមទាំងនិយោជក និងសហគ្រាស ម្ចាស់ក្រុមហ៊ុន តូចធំដែលបានប្រកបអាជីវកម្មត្រឹមត្រូវ ហើយត្រូវការជ្រើសរើសបុគ្គលិក គ្រប់តំរូវការទីផ្សារការងារនាពេលបច្ចុប្បន្ននៅទៅថ្ងៃអនាគត លោកបន្ដថា ដើម្បីបានឱការងារ និងជ្រើសរើសបុគ្គលិក លោកថា អស់លោក លោកស្រី និងបងប្អូនយវជន ឬសិស្ស និស្សិត កម្មករយើងគ្រាន់តែមានទូរសព្ឌ័ Smartphone រួចតំឡើងកម្មវិធី Telegram មួយជាការស្រេច។

សូមចុចចូលទៅក្នុង Link ខាងក្រោមចូលក្នុងគ្រុប Telegram ដើម្បីទទួលបានព័ត៍មាន និងឱកាសការងាថ្មីៗបន្ថែមទៀត ៖

https://t.me/joinchat/Am40cU2gwVkEAw5CWy3DLQ

អត្ថបទ៖ channel10hotnews

អត្ថបទទាក់ទង