មកមើលវីដេអូដ៏រំជួលចិត្ត ពេលក្រុមសង្គ្រោះរកឃើញក្មេងថៃ និងគ្រូបង្វឹក១៣នាក់នៅក្នុងរូងភ្នំ (មានវីដេអូ)
ក្មេងប្រុសថៃចំនួន ១២នាក់ រួមទាំងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានគេរកឃើញគួរឲ្យរំជួលចិត្តបំផុត នៅក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ាយ ប្រទេសថៃ បន្ទាប់ពីពួកគេបានបាត់ខ្លួនអស់រយៈពេល ៩ថ្ងៃ។
អ្នកទាំង១៣នាក់ដែលគេបានរកឃើញនៅក្នុងរូងភ្នំ
ពួកគេទាំង១៣នាក់ ត្រូវបានរកឃើញដោយអ្នកជ្រមុជទឹកជនជាតិអង់គ្លេស២នាក់ មានឈ្មោះថា Rick Stanton និង John Volanthen នៅលើទីទួលមួយកន្លែងក្នុងរូងភ្នំ បន្ទាប់ពីប្រតិបត្តិការស្វែងរកបានប្រព្រឹត្តិទៅយ៉ាងសស្រាក់សស្រាំអស់រយៈពេល
គួរបញ្ជាក់ឲ្យដឹងថា ពួកគេគឺនៅរស់រានមានជីវិតទាំងអស់គ្នា ខណៈបេសកកម្មបន្ទាប់គឺត្រូវនាំយកពួកគេចេញពីរូងភ្នំវិញដោយសុវត្ថិភាព ស្របពេលដែលកម្ពស់ទឹកក្នុងរូងភ្នំបានកើនឡើង និងមានការរំខានពីភក់ថែមទៀតផង។
គួររំលឹកឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានសង្ឃឹមថា នឹងអាចស្វែងរកឃើញពួកគេនៅលើទីទួលណាមួយនៅតំបន់ Pattaya Beach ក្នុងរូងភ្នំខាងលើ ប៉ុន្តែចុងក្រោយបែរជារកឃើញនៅចម្ងាយ៤០០ម៉ែត្រពីទីនោះ ដោយសារពួកគេបានរត់ឡើងទៅលើទួលខ្ពស់ជាងមួយកន្លែងទៀត ដើម្បីគេចពីទឹក៕
ខាងក្រោមនេះជាសម្ដីក្នុងកិច្ចសន្ទនានៅក្នុងវីដេអូ៖
ក្រុមអ្នកជួយសង្គ្រោះអង់គ្លេស៖ “អ្នកមានគ្នាប៉ុន្មាន? ១៣នាក់? អស្ចារ្យណាស់! (ទំនងជាក្មេងៗសួរថាពួកគេអាចចេញពីល្អាងភ្នំឥឡូវបានឬដែរទេ?) មិនមែនថ្ងៃនេះទេ។ មិនមែនថ្ងៃនេះទេ!”
បន្ទាប់មក ក្មេងៗក៏បានសួរនាំអំពីកាលបរិច្ឆេទ។
ក្រុមអ្នកជួយសង្គ្រោះអង់គ្លេស៖ “ថ្ងៃនេះជាថ្ងៃចន្ទ។ ប្អូនៗជាប់នៅទីនេះអស់១០ថ្ងៃហើយ។ ប្អូនៗពិតជារឹងមាំណាស់។ យើងនាំគ្នាច្រមុជទឹករុករកជាច្រើនថ្ងៃហើយ។ យើងមកពីក្រុមកងទ័ពជើងទឹក។”
ក្មេងៗ៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់។”
ក្រុមអ្នកជួយសង្គ្រោះអង់គ្លេស៖ “យើងក៏សប្បាយចិត្តដែរ។”
ក្មេងៗ៖ “អរគុណខ្លាំងណាស់។ តើបងៗមកពីណាដែរ?”
ក្រុមអ្នកជួយសង្គ្រោះអង់គ្លេស៖ អង់គ្លេស។
ប្រភព៖ BBC