ខ្មែរប៉ុស្ដិ៍ Close

    គ្រោងឆ្អឹងដាយណូស័រដ៏កម្រ អាយុកាល១៥០លានឆ្នាំ លក់បានតម្លៃកប់ពពក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2146
    គ្រោងឆ្អឹងដាយណូស័រដ៏កម្រ អាយុកាល១៥០លានឆ្នាំ លក់បានតម្លៃកប់ពពកគ្រោងឆ្អឹងដាយណូស័រដ៏កម្រ អាយុកាល១៥០លានឆ្នាំ លក់បានតម្លៃកប់ពពក

    គ្រោងឆ្អឹង​ដាយណូស័រ ដ៏​កម្រ​បំផុត​មួយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជាង ២លានដុល្លារ នៅ​ឯ​ប៉ម Eiffel Tower ក្នុង​ទីក្រុង Paris ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ច័ន្ទ ទី០៤ ខែ​មិថុនា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ។

    គ្រោង​ឆ្អឹង​ដែល​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ជា សត្វ​ដាយណូស័រ​ពូជ Carnivorous Allosaurus ប្រភេទ​ថ្មី​នោះ ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​ជីក​កកាយ​មួយ ក្នុង​រដ្ឋ Wyoming សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ២០១៣។

    ​គ្រោង​ឆ្អឹង​អាយុ​កាល ១៥០លាន​ឆ្នាំ ដែល ៧០ភាគរយ​នៅ​ជាប់​គ្នា ត្រូវ​បាន​ប្រមូល​ផ្តុំ​ដោយ អ្នក​ប្រមូល​ស្នាដៃ​សិល្បៈ​ជនជាតិ​បារាំង​មិន​ស្គាល់​ឈ្មោះ​ម្នាក់។

    គួរ​បញ្ជាក់​ថា អ្នក​ដែល​ទិញ​គ្រោង​ឆ្អឹង​នេះ​ចង់​យក​វា​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​បារាំង។ វា​មាន​ប្រវែង ៩ម៉ែត្រ និង​កម្ពស់ ២,៦ម៉ែត្រ ដែល​បាន​រស់​នៅ​ក្នុង​អំឡុង​សម័យ Jurassic។ រហូត​មក​ដល់​ពេល​នេះ ដាយណូស័យ​ប្រភេទ Carnivorous Allosaurus ត្រូវ​បាន​គេ​រក​ឃើញ​តែ​មួយ​គត់៕