ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការ ឱ្យរក្សាក្រមសីលធម៌ ចៀសវាងខ្វែងគំនិតគ្នាមានជម្លោះ ឈានដល់ការបែកបាក់ជាតិ

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 133
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការ ឱ្យរក្សាក្រមសីលធម៌ ចៀសវាងខ្វែងគំនិតគ្នាមានជម្លោះ ឈានដល់ការបែកបាក់ជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការ ឱ្យរក្សាក្រមសីលធម៌ ចៀសវាងខ្វែងគំនិតគ្នាមានជម្លោះ ឈានដល់ការបែកបាក់ជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវទៅដល់អ្នកដែលមានមតិស្រប មិនស្រប និងអ្នករក្សាផ្លូវកណ្ដាលជុំវិញករណី CLV សូមប្រកាន់នូវការបញ្ចេញមតិរៀងៗខ្លួន និងសូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់សន្តិសុខជាតិនិងប៉ះពាល់ទៅដល់ការបែកបាក់ជាតិ ពីព្រោះវាគឺជាមូលហេតុនៃការបាត់បង់ទឹកដី ធ្លាក់ចុះអរិយធម៌ និងវប្បធម៌របស់ជាតិ យើងត្រូវថែរក្សាបាននូវសន្តិភាពស្ថិរភាព និងរក្សាបាននូវសាមគ្គីភាពជាតិ និងការរីកចម្រើនរបស់ជាតិឡើងវិញ។

សម្តេចធិបតី បានថ្លែងបន្តថា រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ មានទស្សនៈ៣ប្រភេទ គឺអ្នកសង្ស័យបាត់បង់ទឹកដី អធិបតេយ្យ, ទី២ អ្នកមិនបារម្ភ និងទី៣អ្នកមិនខ្វល់អ្វីទាំងអស់ តែសុំកុំឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យ បង្កើនការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកិច្ចអភិវឌ្ឍន៍នៅខេត្តទាំង៤នៅភាគឦសាន ដោយធានាឱ្យបានមិនបាត់អធិបតេយ្យភាព និងបាត់បង់ទឹកដី នេះមិនត្រឹមតែសម្រាប់តែខេត្តទាំង៤ នេះទេ គឺត្រូវធានាការពារទឹកដីនៅទូទាំងប្រទេសកម្ពុជាតែម្តង។

នាឱកាសនោះ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា ទស្សនៈរបស់អ្នកទី៣ មានចំនួនច្រើនជាងគេ គាត់ចង់ឃើញប្រទេសបែកបាក់ និងរក្សាបានអស្ថិរភាព នេះជារឿងដែលរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងឆ្លើយតបឱ្យបានជូនប្រជាពលរដ្ឋសម្រាប់បំណងមួយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ៕

12

អត្ថបទទាក់ទង