ខ្មែរប៉ុស្ដិ៍ Close

តើរាជរដ្ឋាភិបាលបានកំណត់អាទិភាពចំនួនប៉ុន្មានចំណុចនៅក្នុងវិស័យកសិកម្ម?

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 6
តើរាជរដ្ឋាភិបាលបានកំណត់អាទិភាពចំនួនប៉ុន្មានចំណុចនៅក្នុងវិស័យកសិកម្ម? តើរាជរដ្ឋាភិបាលបានកំណត់អាទិភាពចំនួនប៉ុន្មានចំណុចនៅក្នុងវិស័យកសិកម្ម?

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ «វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤» ដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលអាណត្តិទី៧ បានកំណត់ចេញអាទិភាពចំនួន៣ គឺ៖
ទី១-ការលើកស្ទួយផលិតកម្ម កសិកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃផលិតផល និងតាមរយៈកម្មវិធីហិរញ្ញវត្ថុ
ទី២-ការដាក់ពង្រាយមន្រ្តីកសិកម្មនៅតាមឃុំសង្កាត់
ទី៣-ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីគោលនយោបាយទាំង៣នេះកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ជាមួយនិងកម្មវិធីហិរញ្ញប្បទានចំនួន ១០០លានដុល្លារសម្រាប់រក្សាលំនឹងតាមរយៈការអភិវឌ្ឍជនបទនិងកសិកម្ម។ សម្ដេចធិបតីបានបន្តថា ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ មក យើងបានចាប់ផ្តើមអនុវត្តគម្រោងនេះនៅក្នុងទំហំទឹកប្រាក់ ៤០លានដុល្លារ ដោយសម្រេចគោលដៅបាន ២៨លានដុល្លារ បូករួមទាំងគម្រោងបន្ថែមហិរញ្ញប្បទានសម្រាប់រដូវប្រមូលផលស្រូវវស្សានាពេលខ្លីខាងមុខនេះ៕

 

អត្ថបទទាក់ទង