ខ្មែរប៉ុស្ដិ៍ Close

តើពាក្យការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយគឺជាពាក្យគំរាមអ្នកប្រឆំាងមែនដែរឬទេ?

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 261
តើពាក្យការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយគឺជាពាក្យគំរាមអ្នកប្រឆំាងមែនដែរឬទេ? តើពាក្យការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយគឺជាពាក្យគំរាមអ្នកប្រឆំាងមែនដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យការពារសន្តិភាពមិនមែនជាពាក្យគំរាមទេ ពោលគឺបើបាត់សន្តិភាពកុំថាឡើយបក្សប្រឆាំង សូម្បីប្រជាជនទូទាំងប្រទេស មន្រ្តី និងអ្នកគាំទ្របក្សប្រជាជន ក៏រងគ្រោះដោយសារសង្រ្គាមដែរ កុំនិយាយអំពីគណបក្សនយោបាយ បើប្រទេសវៃកាប់ចាក់គ្នាហើយគឺខ្មែរសម្លាប់ខ្មែរ អសន្តិភាព រលាយទាំងអស់គ្នា វេទនាទាំងអស់គ្នា ស្លាប់ទាំងអស់គ្នា ខាតបង់ទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការការពារសន្តិភាពមិនមែនសំដៅទៅលើការគំរាមអ្នកណានោះទេ ប៉ុន្តែជាការរំលឹកដើម្បីយើងទាំងអស់គ្នារួមគ្នាការពារផលប្រយោជន៍រួមរបស់យើងបានរស់ក្នុងសេចក្តីសុខសាន្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំអោយមានសុបិន្តអាក្រក់យើងត្រូវការពារសន្តិភាពដើម្បីមានសុបិន្តល្អទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោលខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង