ខ្មែរប៉ុស្ដិ៍ Close

តើប្រទេសជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជា?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 215
តើប្រទេសជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជា? តើប្រទេសជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជា?

 

នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាមួយគ្នារយៈពេល៧១ឆ្នាំមកហើយ ជាពិសេសនៅក្នុងឆ្នាំនេះ មានការជួបគ្នានិងសម្ពោធសមិទ្ធផលជាច្រើនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជប៉ុន ជាដៃគូមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលបានជួយកម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចរចា បង្កើតរាជរដ្ឋាភិបាល ក៏ដូចជា ការកសាងប្រទេសនៅក្រោយសង្រ្គាម និងក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសារជាថ្មីដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

 

អត្ថបទទាក់ទង