ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 294
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍រួមដោយយកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ពោលគឺទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រគម្រោងកិច្ចសហប្រតិ្តបត្តិការតំបន់ត្រីកោណ តែងបង្ហាញក្ដីកង្វល់អំពីបញ្ហាអធិបតេយ្យភាព និងការអភិវឌ្ឍខេត្តទាំង៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឆ្លើយតបទៅនឹងកង្វល់រួមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ពោលគឺការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ នេះដើម្បីឱ្យបានកាន់តែល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤៕

អត្ថបទទាក់ទង